មិនត្រឹមតែ​ច្រៀង​ពិរោះ​ទេ​ ថែមទាំង​ពូកែ​កំប្លែង​ទៀត​ផង​ ធ្វើ​ឲ្យ​គណៈ​កម្មការ​ពេញ​ចិត្ត​ជាខ្លាំង​ ដោយ​បេក្ខនារី​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ បកស្រាយ​បទ​ កាត់​ចិត្ត​បែប​ណា​

កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA​ បាន​ផ្តល់​ឱកាស​ដល់បេក្ខជនដែលចូលរួមប្រលង ច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីប្រលងចម្រៀង​ដ៏អស្ចារ្យ​ប្លែកពីគេមួយនេះ​ ម្ចាស់ជ័យលាភី​ នឹងទទួលបានប្រាក់រង្វាន់ចំនួន 100លានរៀល និងក្លាយខ្លួនជាតារាចម្រៀង​ កុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស។

ដោយឡែក​ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ នា​រាត្រី​ថ្ងៃទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៩​​នេះ​ បាន​ឈាន​មក​ដល់​សប្ដាហ៍​ទី​៤ហេីយ​ ដែលរាល់​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ពិត​ជា​មាន​សមត្ថភាព​ និងធ្វេីបានល្អខ្លាំងណាស់។

យ៉ាង​ណាមិញ​ ក្រឡេក​មក​មេីលពីបេក្ខនារី​នារាត្រី​សប្ដាហ៍​ទី​៤នេះ​​ បេីទោះបីជានាង​មាន​ជីវភាព​លំបាក​យ៉ាង​ណា​ក្តី​ ក៏នៅតែមានការ​តស៊ូ​ និងធ្វើ​បានយ៉ាងល្អ​​ថែម​ទៀត​ផង​ ដោយមានការស្រែកច្រៀងយ៉ាងពិរោះ​ ​​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ មានការស្រលាញ់​ និងពេញចិត្តជាខ្លាំង​។

សូម​ជម្រាប​ផងដែរ​ថា​ បេក្ខជនរូបនេះមាន​ឈ្មោះ​ លៀង​ ចាន់​ឡា​ មានអាយុ​១៧ឆ្នាំ​ មកពីខេត្ត​កំពង់​ឆ្នាំង​ បាន​លេីក​យក​បទ​ចម្រៀង​មកបកស្រាយមាន​ចំណងជើងថា​ “កាត់​ចិត្ត​បែប​ណា​​​​​​​“ គឺពិតជា​ពិរោះ​ណាស់​​​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​តាម​ដាន​នូវការ​បកស្រាយ​ពី​បេក្ខជន​រូប​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing