អីយ៉ាស់​បេីកឆាកភ្លាម​ទទួលបាន​ Yes ៤​ពី​គណៈកម្មការ​កម្មការ​តែម្តង ពី​បេក្ខនារី​ ២រូប​ ក្នុង​ក្រុម​ Chocolate បកស្រាយ​បទ​ ក្រោកឈរ

ប្រិយមិត្ត​ជាច្រើន​ បាននឹងកំពុងតែ​មានការ​តាម​ដាន​យ៉ាង​ជក់ចិត្ត​ ជាមួយ​កម្មវិធី​ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែល​ក្រុមហ៊ុន​ រស្មី​ហង្ស​មាស​ បានទទួល​សិទ្ធ​ផ្តាច់​មុខ​ មករៀបចំ​ ក្នុងប្រទេសកម្ពុជា និងបានផ្តល់ឱកាសដល់បេក្ខជនមានសមត្ថភាព ក្នុងវិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែងសមត្ថភាព ដណ្តើមយកជ័យលាភី។

ដោយឡែក​ នា​រាត្រី​ថ្ងៃទី​២៨ ខែកក្កដា​ ឆ្នាំ​២០១៩​​នេះ​ កម្មវិធីប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ បាន​ឈាន​មកដល់​សប្តាហ៍​ទី​៤ហេីយ​ ក្រោមការ​ចូលរួម​ពី​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ដែល​សុទ្ធតែ​មាន​សមត្ថភាព​ ក្នុង​ការ​ច្រៀង​យ៉ាង​ពិរោះ​។

យ៉ាង​ណាមិញ​ ក្រឡេក​មក​មេីលពីបេក្ខនារី២រូប​ នារាត្រី​សប្ដាហ៍​ទី​៤នេះ​​ គឺមានសម្លេងយ៉ាង​គ្រលួច​តែម្តង​ ដោយមានការស្រែកច្រៀងយ៉ាងពិរោះ​ រហូត​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ មានការស្រលាញ់​ និងពេញចិត្តជាខ្លាំង​ ជាមួយ​នឹង​សមត្ថភាព​ ដែលអាច​បកស្រាយ​បទ​ចម្រៀង​យ៉ាង​ពិរោះ​រណ្ដំ​បែបនេះ​។

សូម​ជម្រាប​ផងដែរ​ថា​ បេក្ខនារី​២រូប​នេះ​ មាន​ឈ្មោះ​ក្រុម​ Chocolate បាន​លេីក​យក​បទ​ចម្រៀង​មកបកស្រាយមាន​ចំណងជើងថា​ “ក្រោកឈរ​“ គឺពិតជា​ពិរោះ​អណ្ដែត​អណ្ដូង​ណាស់​​​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​តាម​ដាន​នូវការ​បកស្រាយ​ពី​បេក្ខជន​រូប​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម