រំភើបចិត្តណាស់ ឯកឧត្តម គួច ចំរើន បានឧបត្ថម្ភថវិកាជូនក្រុមសម្អាតឆ្នេរ នូវថវិកាក្នុងម្នាក់ចំនួន

អភិបាលខេត្ដព្រះសីហនុ ថ្មី ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចមកកាន់ដំណែង អភិបាលខេត្ដព្រះសីហនុ រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងអំណរសាទរជាខ្លាំង ចំពោះចំណាត់ការ ក្នុងការកែលំអទីក្រុង ដែលស្ថិតនៅជាប់មាត់សមុទ្រនេះ អោយមានសម្រស់កាន់តែស្រស់ស្អាតវិញផងដែរ។

ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ ឯកឧត្ដម គួច ចំរើន បានបើកប្រតិបត្ដិការណ៏ធំមួយ ក្នុងខេត្ដព្រះសីហនុ ក្រោមការកាន់កាប់របស់ខ្លួន ដោយបានបោសសម្អាតក្លឹបកម្សាន្ដ Obama KTV ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ហើយថែមទាំងបានឃាត់ខ្លួន មនុស្សចំនួន ១៤៦នាក់ថែមទៀតផង។

ប៉ុន្ដែក្នុងថ្ងៃនេះវិញ នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម គួច ចំរើន បានចុះទៅត្រួតពិនិត្យ នៅឆ្នេរសមុទ្រ ដោយបានប្រាប់ឱ្យដឹងថា៖”ចង់ស្អាតត្រូវសម្អាត​ បេីមានអ្នកសម្អាតគួរតែលេីកទឹកចិត្ដ ល្ងាចនេះ​ បាន​ជួបសំណេះសំណាលជាមួយក្រុមសម្អាតឆ្នេរឯករាជ្យ​ និងបានឧបត្ថម្ភថវិកាជូនពួកគាត់ម្នាក់១០០,០០០៛។ ខេត្តព្រះសីហនុ​,ថ្ងៃទី​២៨​ ខែកក្កដា​ ឆ្នាំ២០១៩”៕