សូមចូលរួចត្រេកអរផង ការតស៊ូរយៈពេល១ឆ្នាំរបស់ពិធីករ ឈិន សារ៉ាត់​ ចំពោះអ្នកម្តាយពិតជាទេវតាប្រទានពរមែន ដោយជំងឺមហារីកម្តាយរបស់លោក

ប្រិយមិត្ដប្រហែលជានៅចាំបានហើយ ចំពោះពិធីករចិត្ដកត្ដញូម្នាក់ នោះគឺលោក ឈិន សារ៉ាត់ ហៅ រក្សា ដោយរូបលោកជួបទុក្ខជាទំងន់ ព្រោះតែលោកឪពុកជាទីស្រលាញ់របស់លោក ទើបតែទទួលមរណភាព កាលពីពេលថ្មីៗនេះ ហើយម្ដាយរបស់លោកវិញពេលនេះ កំពុងតែសម្រាកព្យាបាលជំងឺមហារីក ថែមទៀតផង។

ទាំងអស់នេះហើយ ដែលជាហេតុធ្វើឲ្យជីវិតរបស់លោក ខិតខំប្រឹងប្រែងតស៊ូ ក្នុងការលំបាកគ្រប់ឧបសគ្គ ដើម្បីពុះពារស្វែងរកថវិកាគ្រប់ទីកន្លែង មិនថានៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសថៃនោះឡើង ដើម្បីបានប្រាក់ទាំងអស់នោះ យកមកព្យាបាលជំងឺម្ដាយរបស់លោក អោយជាសះស្បើយឡើងវិញ។

ទន្ទឹមនឹងនេះផងដែរ បន្ទាប់ពីទឹកចិត្ដកូនកត្ដញូរូបនេះ ខិតខំតស៊ូអស់រយៈជាយូរមក ពេលនេះលោកបានទទួលផលហើយ ដោយនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមរយៈគណនី ហ្វេសប៊ុករបស់លោក បានប្រាប់ពីដំណឹងដ៏ល្អមួយចំពោះស្ថានភាពជំងឺរបស់ម្ដាយគាត់ ដោយលោក ឈិន សារ៉ាត់ បានសរសេរប្រាប់ឱ្យដឹងថា៖

“ការតស៊ូរយៈពេល១ឆ្នាំរបស់ខ្ញុំចំពោះអ្នកម្តាយពិតជាទេវតាប្រទានពរមែន ម៉ែសុងពោះវៀនរួច ជំងឺមហារីកម៉ែមិនមានការ រាលដាលទេ ហេីយពេទ្យនិងណាត់ដេរពោះវៀនដាក់បត់ជេីងតាមធម្មតា វិញឆាប់ៗខាងមុខនេះ Congratulations to my mum gd bless her សូមជួយស៊ែរ អោយអ្នកមានជំងឺ មហារីកបានឃេីញ គាត់អាចសួរខ្ញុំបាន (ម៉ែជាជិវិតកូន កូនអាចលះបង់គ្រប់យ៉ាងដេីម្បីម៉ែ សូមអរគុណម្ចាស់ជំនួយទាំងអស់ ដែលលោកបានជួយជិវិតម្តាយខ្ញុំ)”៕