មិនដឹងថា​ ជា​និស្ស័យ​ រឺ​ក៏​ជាកម្មពារទេ​ មនុស្ស​បែក​គ្នាជិត​ពីរ​ឆ្នាំ​ហើយ​ តែបែរជាមកជួបគ្នាវិញ​ ដោយសារតែ​

មិនដឹងថា​ ជា​និស្ស័យ​ រឺ​ក៏​ជាកម្មពារទេ​ មនុស្ស​បែក​គ្នាជិត​ពីរ​ឆ្នាំ​ហើយ ​ហេតុអ្វី​ក៏​មាន​ថ្ងៃនេះ? ​ខ្ញុំ​ធ្លាប់​ស្អប់​គាត់​ខ្លាំង​ ដោយសារតែគាត់ ជាមនុស្ស​ម្នាក់​យល់តែចិត្តខ្លួ​នឯង​​ មិនចេះទ្រ​ មិនចេះ​ខ្វល់​ខ្វាយ​ មិនដែរ​បារម្ភ​ ឈ្លោះគ្នាគេចទៅគេងបាត់​ មិនដោះស្រាយបញ្ហា​ចំៗ​
ថាគាត់ទៅចឹង​ ឯខ្ញុំ​វិញ​ក៏​ចឹងទៀត​ គាត់មិន​ខ្វល់ ​ខ្ញុំ​ក៏​​មិន​ខ្វល់​ដូចគ្នា​ ខ្លាំង​រៀងខ្លួន​ ចឹងក៏បែកគ្នាទៅ​។

ហុឹម…គិត​ៗទៅ​ ហេតុ​តែ​គូរន៎..​​. ចុងក្រោយបងក៏ត្រលប់មកដដែរ​ តែត្រឡប់មកម្ដងនេះ​ បងផ្លាស់ប្ដូរច្រើន​ សឹងតែមិនចង់ជឿ គ្រប់​សព្វ​បែប​យ៉ាង​ បងផ្លាស់​ប្តូរ​ដោយអូនមិនចាំបាច់ប្រាប់​ បងមិនដែរអោយអូននឿយចិត្តដូចមុនទេ​ គឺគ្រប់យ៉ាង​បងធ្វើដោយអូនមិនចាំបាច់សុំ​

បង​ខំប្រឹង​គ្រប់​យ៉ាង​ ដោយចេញពីញើសឈាមខ្លួនឯង​ ដើម្បី​បាននៅជិត​ បាននៅជាមួយអូន​ បងធ្វើចេញពីចិត្ត​ ពេញ​ដោយ​ក្ដីស្រលាញ់​ អរគុណ​ដែរបង ត្រលប់មកម​្ដងនេះ​ មានតែ​ការ​ស្មោះត្រង់​ និងភាពច្បាស់លាស់​ និងអោយអូនញញឹម​ មិនថា​អូនសំដីអាក្រក់ប៉ុណ្ណា​ ក៏បងនៅតែលួងអូន​

អរគុណ​ដែល​ស្រលាញ់​អូនជាអូន​ ព្រមទទួល​ គ្រប់យ៉ាងនៃអូន​ សន្យា​ថា​​តទៅមុខ​​ យើងនឹងចាប់ផ្ដើមពីបាតដៃទទេរ​ បងប្រឹង​ អូនខំ​ អោយតែមានភាពស្មោះត្រង់នឹងគ្នា​ មាសប្រាក់នឹង​កកើត​តាមក្រោយ​ណា​មនុស្ស​ប្រុស​ដែលស្រលាញ់អ្នកពិត​ គេនឹងធ្វើគ្រប់យ៉ាងដើម្បីបានរស់នៅជាមួយយើង​ ដោយយើងមិនចាំបាច់សុំ»។

For More Videos Amazing