អន្ទឹត កក្កដា សុភ័ណ្ឌ ស្រក់ទឹកភ្នែក នៅពេលដែលក្មេងៗសួរលោកថា ហេតុអី្វបានលោកបងសឹកចឹង ស្រាប់តែលោកប្រាប់ទៅប្អូនៗវិញថា

ក្រោយពីលាចាកសិក្ខាបទរួចរាល់អស់ហើយ អន្ទឹត កក្កដា សុភ័ណ្ឌ ក៏មានបំណងចង់បើកហាងលក់ Online តូចមួយ នាពេលឆាប់ៗខាងមុខនេះ ដើម្បីទុកជាមុខរបបចឹញ្ចឹមជីវិតប្រចាំថ្ងៃ ដោយគ្រប់មុខទំនិញទាំងអស់គឺនាំចូលដោយផ្ទាល់ពីក្រៅប្រទេសតែម្ដង ហើយខ្លួនសុំដកការចំណេញចំនួន ៥០ភាគរយ សម្រាប់ជួយដល់អ្នកក្រីក្រ និងក្មេងកំព្រាដូចកាលដែលពេលខ្លួន នៅបួសជាព្រះសង្ឃ។

ទន្ទឹមនឹងនេះផងដែរ កាលពីល្ងាច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ អន្ទឹត កក្កដា សុភ័ណ្ឌ ស្រាប់តែបង្ហាញវត្ដមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅព្រះអង្គដងកើ ក្បែរមាត់ទន្លេ ដែលបាននាំយកគ្រឿងបរិភោគមួយចំនួន ដើម្បីចែកជូនទៅដល់អ្នកក្រខ្សត់នៅទីនោះ។ ក្នុងនោះផងដែរ អន្ទឹត កក្កដា សុភ័ណ្ឌ បានសរសេរថា៖”ទោះបីខ្ញុំសឹកហើយមែនក៏ចែកទានបានដូចគ្នាសូមជូនបុណ្យផង”។

ដោយឡែក អន្ទឹតរូបនេះ បាននៅតែបន្ដសកម្មភាពធ្វើអំពើសប្បុរសធម៍ជាច្រើនបន្ថែមទៀត ដោយនៅក្នុងព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ រូបខ្លួនបាននាំគ្រឿងបរិភោគបន្ដិចបន្ដួចទៅចែកជូនក្មេងកុមារកំព្រា គរថ្លង់ នៅឯមណ្ឌលកំព្រាមួយកន្លែង។ ក្នុងនោះផងដែរ អន្ទឹតរូបនេះ បានសរសេរប្រាប់ឱ្យដឹងថា៖”ព្រឹកនេះខ្ញុំមករៀបចំធ្វើម្ហូបឲ្យប្អូនៗជាក្មេងកំព្រានិងក្មេងគរថ្លង់ និងប្អូនពិការភ្នែកពួកគេបានសួរខ្ញុំថាហេតុអីបានលោកបងសឹកចឹង? ខ្ញុំក៏បានប្រាប់ទៅប្អូនៗថាកុំគិតច្រើនអ្នកណាធ្វើកម្មអីជាមួយនិងបងវានិងទទួលវិញក្នុងពេលឆាប់ៗមិនខាន”។