មានមនុស្សចឹងទៀត បុរសម្នាក់បានជិះម៉ូតូ យកដុំថ្មនិងដបទឹកអប់ គប់ទៅលើអ្នកយកព័ត៍មានរបស់អង្គភាព TVFB ព្រោះតែមូលហេតុ
|ហេតុការណ៏មួយបង្កធ្វើឲ្យមានការភ្ញាក់ផ្អើលបានកើតឡើង បន្ទាប់យុវជនម្នាក់មិនស្គាល់អត្ដសញ្ញាណ បានយកដុំថ្ម រួមជាមួយដបទឹកអប់គប់ទៅលើក្រុមអ្នកសារព័ត៍មាន TVFB ដែលគាត់កំពុងតែយកព័ត៍ កាលពីយប់ម្សិលមុិញ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។ ជាមួយគ្នានេះដែរ យោងតាមរយៈអង្គសារព័ត៍មាន TVFB បានសរសេរប្រាប់ឱ្យដឹងថា៖
“ពិតជាខ្លាំងហួសថ្លែងមែន យុវជនម្នាក់សង្ស័យខឹងឪពុកម្ដាយខ្លួន តែបែរជាមកបញ្ចេញកំហឹងលើអ្នកសារព័ត៌មាន ដោយចោទគេថា ជេរូបគេខ្លួនតាម Facebook comments ទៅវិញ មិនត្រឹមតែប៉ុណ្ណោះ យុវជនម្នាក់នេះបានជិះម៉ូតូមួយគ្រឿងម៉ាក ស្តុបពីរ យកដុំថ្មនិងដបទឹកអប់ មកគប់លើអ្នកកាសែត ដែលកំពុងយកព័ត៌មាន នៅលើផ្លូវសារធារណ: ពីរលើក តែមិនត្រូវ ដោយគប់ថ្ងៃទី ១ មិនត្រូវ ហើយថ្ងៃទី ២ មកគប់ ម្ដងទៀត ក៏អ្នកកាសែតដឹង ក៏សុំប្តឹងសុំអោយ សមត្ថកិច្ចដើម្បីធ្វើការឃាត់ខ្លួនម្តង។
ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវលេខ ១៩៩ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមនរាជធានីភ្នំពេញនាវេលាម៉ោងពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៩នេះ។ អ្នកកាសែតច្រើនរូបនៅកន្លែងកើតហេតុ បាននិយាយថា គេមិនដែលស្គាល់យុវជននេះឡើយ ដោយមិនដឹងថាអ្នកណាជេរគាត់ទេហេតុអីបានជាគាត់ធ្វើបែបទង្វើបែបនេះមកលើអ្នកសារព័ត៌មាន។
ភ្លាមៗ នោះសមត្ថកិច្ចក៏បានទាក់ទងទៅអាណាព្យាបាលយុវជនខាងលើដោយសមត្ថកិច្ចព្យាយាម សម្របសម្រួលឲ្យមានការសុំទោស ទៅលើភាគីដែលជាអ្នកសារព័ត៌មាន ហើយអ្នកសារព័ត៌មានក៏មិន ចង់មានបញ្ហាវែងឆ្ងាយ គ្រាន់តែឲ្យយុវជននោះ សុំទោសជាសាធារណៈ នឹងទទួលស្គាល់កំហុសរបស់គេ និងធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច
កុំឲ្យមានបន្តធ្វើរឿងបែបនេះទៀត ដោយសារអាណិតឪពុកម្ដាយពេក តែកូនប្រុសចិត្តខ្លាំងម្នាក់នេះ នៅតេមិនទទួលស្គាល់កំហុសឡើយ នៅតែនិយាយខ្លាំង ជេគេជេឯង ថែមទៀត ដោយគេនិយាយថាគេគឺធ្វើគឺគេហ៊ានទទួល គេចង់ជាប់គុក។ ដូច្នេះអ្នកកាសែតក៏មិនដឹងធ្វើយ៉ាងណា មានតែទុកតួនាទីនេះ អោយច្បាប់ជាអ្នកដោះស្រាយ ហើយសមត្ថកិច្ចធ្វើការទៅតាមផ្លូវច្បាប់ ហើយសមត្ថកិច្ចក៏ទទួលពាក្យបណ្ដឹងពីអ្នកកាសែត ហើយសមត្ថកិច្ច ក៏បានវាយខ្នោះកូនប្រុសចិត្តខ្លាំងម្នាក់នេះនៅមុខឪពុកម្ដាយ យកទៅធ្វើការឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការទៅតាមផ្លូវច្បាប់បន្តផងដែរ”៕
សូមទស្សនាវីដេអូខាងក្រោម