តោះមកជួបអ្នកធ្វើរូបសំណាក់អោយលោក Beat Richner តិចមើល… (មានវីដេអូ)

លោក Beat Richner គឺជាស្ថាបនិកបន្ទីពេទ្យគន្ធាបុប្ផា ដែលជួយព្យាបាលកុមារកម្ពុជាដោយមិនយកប្រាក់កំរៃ សូម្បីតែមួយរៀល។​ លោក Beat Richner គឺជាជនជាតិស្វីស តែគាត់បានចំណាយពេលវេលាសឹងតែមួយជីវិតរបស់គាត់មកជួយកុមារកម្ពុជា រហូតដល់គាត់ទទួលមរណះភាព។ គាត់ពិតជាមានគុណខ្លាំងណាស់មកលើកុមារកម្ពុជាយើង។

ហើយលោក តាន់ គីមសួរ ក៍បានមកជួបវិចិត្រករចិត្តល្អមួយរូបដែលគាត់សុខចិត្តចំណាយលុយនិងពេលវេលារបស់គាត់ដើម្បីមកធ្វើរូបសំណាក់ លោក Beat Richner ជូនមន្ទីពេទ្យគន្ធបុប្ផា ហើយលោក តាន់ គីសួរបានសរសេរលើផេករបស់លោកថា «តាម្នាក់នេះធ្លាប់បានជួយសង្គ្រោះប្អូនស្រីពៅរបស់ខ្ញុំដោយអត់លក្ខណ្ឌ គាត់បានក្លាយជាវិរជនរបស់ក្រុមគ្រួសារខ្ញុំតាំងពីជិត២០ឆ្នាំមុន។ ដំណឹងនៃមរណះភាពរបស់គាត់ពិតជាបានធ្វើឲ្យក្រុមគ្រួសារខ្ញុំទាំងមូលក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេសមានការសង្វេគចិត្តនិងសោកសង្រែងជាខ្លាំង។ ដូចនេះការសាងសង់រូបសំណាកនេះដើម្បីជាការបង្ហាញអំពីទឹកចិត្តស្រឡាញ់ សោកស្តាយ ចងចាំនិងដឹងគុណរបស់ប្រជាជនខ្មែរមួយប្រទេសទៅគាត់គឺមិនស្មើការលះបង់កំលាំងកាយចិត្តនិងពេលវេលាពេញមួយជិវិតរបស់គាត់ចំពោះប្រជាជនខ្មែរទេ។ សូមបញ្ឈប់បន្តការនិន្ទាចំពោះអ្វីដែលពួកយើងកំពុងតែធ្វើទៀត ចូលរួមទាំងអស់គ្នាបានទេ?»

វីដេអូ

For More Videos Amazing