ចូលរួម​រំលែក​ទុក្ខ​ សម្តេច​កិត្តិព្រឹទ្ធ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បានឧបត្ថម្ភដល់គ្រួសារសពជនរងគ្រោះទាំង​២រូប​ ​នូវ​ទឹកប្រាក់​ចំនួន​

យោងតាមរយៈ​គេហទំព័រ​ហ្វេសប៊ុក​ជា​ផ្លូវការ​របស់​កាកបាទក្រហម​កម្ពុជា​ បានឲ្យដឹងថា​៖​ កក្រក៖​ ដើម្បីចូលរួមរំលែកមរណទុក្ខ​ និងជួយដល់ជីវភាពក្រុមគ្រួសារ​មន្ត្រីយោធា២នាក់​ ដែល​បានស្លាប់ដោយឧបទ្ទវហេតុបាក់ស្ពាននៅត្រង់ចំណុចផ្លូវ១០១ ស្ពានអូរមា ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នោះ

នៅថ្ងៃអាទិត្យ​១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យក្រុមការងារ​ ដឹកនាំដោយឯកឧត្តម​ កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋាន​ នៃកាកបាទក្រហមកម្ពុជា​

ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ ព្រមទាំងនាំយកគ្រឿងឧបភោគ-បរិភោគ​ និងថវិកាចំនួន​ ១០លានរៀល​ ទៅចូលរួមបុណ្យសពជនរងគ្រោះនីមួយៗ​ដែលបាន​ដឹកបញ្ជូនទៅធ្វេីបុណ្យតាមប្រពៃណីនៅតាមស្រុកកំណេីត​រៀងៗខ្លួន​ នៅស្រុកអង្គរជ័យ​ និងស្រុកកំពង់ត្រាច​ ខេត្តកំពត។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសហការីទាំងអស់​ នៃកាកបាទក្រហមកម្ពុជា​ សូមសម្តែងនូវការសោកស្តាយ​ ចំពោះឧបទ្ទវហេតុ​ ដែលជារឿងឈឺចាប់របស់ក្រុមគ្រួសារនៃសព​ ដែលបាន​បាត់បង់ជីវិតកូន​ប្រុសជាទីស្រឡាញ់​ ប្រកបដោយកតញ្ញុតាធម៌ចំពោះឪពុកម្តាយ

និងជាការបាត់បង់វីរៈយុទ្ធជនកម្ពុជាចំនួន២រូប ជាទីស្រឡាញ់​ ប្រកបដោយព្រហ្មវិហារធម៌ មានអត្តចរិតស្លូតបូត សុភាពរាបសារ ស្មោះត្រង់ បានលះបង់ពេលវេលា កម្លាំងកាយ ស្ម័គ្រចិត្តបម្រើកងទ័ព លះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុការពារ ប្រទេសជាតិ និងប្រជាជនកម្ពុជា។

កាកបាទក្រហមកម្ពុជា​ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ វីរៈយុទ្ធជនទាំង២រូប បានចាប់កំណើតក្នុងសុគតិភព ​កុំបីឃ្លៀងឃ្លាតឡេីយ​។ សូមបញ្ជាក់ថា​ យុទ្ធជនរងគ្រោះទី១ឈ្មោះ ភីនី ដាលិ អាយុ​ ២១ឆ្នាំ​ មានស្រុកកំណើត នៅភូមិភ្នំកុង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត

និងជនរងគ្រោះទី២ឈ្មោះ សុខ សុវណ្ឌី អាយុ​ ២១ឆ្នាំ​ មានស្រុកកំណេីត​ នៅភូមិកោះតាកូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ អ្នកទាំង២ បាន​បម្រើការងារនៅកងអនុេសនាធំទី៣ វរសេនាតូចកាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ ប្រចាំនៅភូមិសាស្រ្តអូអាឡៃ ខេត្តស្ទឹងត្រែង។