គិតខ្លីម្លេះ នារីម្នាក់បាននាំកូនប្រុសខ្លួន ដែលមានអាយុប្រហែល៧ឆ្នាំ មកស្ពានជ្រោយចង្វា បម្រុងលោតទឹកសម្លាប់ខ្លួន ព្រោះតែមូលហេតុ

កាលពីរសៀលថ្ងៃមុិញនេះ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្រ្ដីម្នាក់កើតទុក្ខមិនសុខចិត្ដ ព្រោះតែមានវិបត្ដិក្នុងគ្រួសារ ក៏បានដឹកដៃកូនប្រុសរបស់ខ្លួន មកកាន់ស្ពានជ្រោយចង្វារ ដើម្បីសម្រេចចិត្ដបញ្ចប់ជីវិតរបស់ខ្លួន ព្រោះតែភ្លើងប្រច័ណ្ឌ ដោយគិតថាប្ដីរបស់ខ្លួនមានស្រី បង្កធ្វើឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នៅលើស្ពានជ្រោយចង្វារទី១ មានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដង។

យ៉ាងណាមុិញ ទាក់ទងចំពោះរឿងប្រច័ណ្ឌនេះ បើយោងតាមរយៈអង្គភាពសារព័ត៍មាន TVFB បានប្រាប់ឱ្យដឹងពីសម្ដីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុឱ្យដឹងថា៖”មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះ បានដឹកដៃកូនប្រុសអាយុ៧ឆ្នាំ មកអង្គុយលើស្ពានបម្រុងនឹងលោតទឹកសម្លាប់ខ្លួន តែពេលនោះ ត្រូវបានប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចដែលឈរជើងនៅក្បែរចំណុចកើតហេតុ បានឃើញក៏ប្រញាប់មកអន្តរាគមន៍ជួយឃាត់ទាន់ពេលវេលា”។

ចំណែកឯស្រ្ដីដែលដឹកដៃកូនប្រុសរបស់ខ្លួន មកកាន់ស្ពានជ្រោយចង្វារនេះបាននិយាយយ៉ាងខ្លីថា៖”ខ្ញុំគ្រាន់តែដឹកដៃកូនមកអង្គុយលើស្ពានតែប៉ុណ្ណោះព្រោះពិបាកចិត្តខ្លាំង”។ ក្នុងនោះផងដែរ បុរសម្នាក់បានអះអាងថា ខ្លួនគឺជាប្ដីស្រ្ដីខាងលើនេះ បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”ប្រពន្ធគាត់តូចចិត្តចង់មកលោតទឹកសម្លាប់ខ្លួន ដោយសារមានវិបត្តិគ្រួសារ ព្រោះតែភ្លើងប្រច័ណ្ឌមកលើគាត់ជាប្តី តែសំណាងណាស់ដែលបងប្អូនប្រជាពលរដ្ឋជួយឃាត់ទាន់ រួចបាននាំកូនប្រុស រួមទាំងប្រពន្ធឡើងជិះលើរថយន្តម៉ាក កាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AM-3501 ចេញទៅបាត់តែម្តង”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing