លោកសៅ ឧត្តម សូមពឹងបងប្អូនជួយស៊ែរបន្តផង ដោយលោកបានបាត់ ក្មួយប្រុស និងបងស្រី តាំងពី

ប្រិយមិត្ដប្រាកដជាបានស្គាល់រួចមកហើយ នៅបុរសសង្ហារសម្បុរ ស្រអែម ញញឹមស្រស់ និងជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ ក៏ដូចជាតារាចម្រៀង Original Song ម្ចាស់បទ “សុំទោស” ដោយទទួលបាននូវការគាំ្រ​ទ​ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់​មជ្ឈដ្ឋាន​ជាច្រើន​។

ដោយ​ឡែក​ នាពេលថ្មីៗនេះដែរ​ លោក​ សៅ​ ឧត្តម​ បានធ្វើ​ការ​ប្រកាស​ស្វែង​រកបងស្រី និងក្មួយប្រុស​របស់​ខ្លួន​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​យ៉ាង​លំអិត​ថា៖​ «ខ្ញុំបាទបានបាត់បងស្រី និងក្មួយប្រុស​ កាលពី​វេលាព្រឹកមិញ ហេីយមកទល់ថ្មាលនេះ​ នៅមិនទាន់រកឃេីញទេ​ នៅជ្រៃធំ​ ស្រុកស្អាង​ ខេត្តកណ្តាល​។

បេីសិនមានបងប្អូនណា​ បានជួបភិនភាគដូចខាងលេីនេះ​ សូមមេត្តាជួយទាក់ទង​មកលេខ​ 010333602​ សូមជួយ​ ស៊ែរ​ ផងបងប្អូន​»។ ដូច្នេះ​ សូម​ប្រិយមិត្ត​មេត្តា​ជួយ​ដល់រូបគាត់ផង​ តាម​រយៈ​ការស៊ែរ​បន្ត​ ដេីម្បី​ឲ្យ​ឆាប់​រកឃេីញពួកគាត់ត្រលប់មកវិញ។