បែកធ្លាយរូបថត Pre-Wedding របស់​នាង​ ខ្ញុង​ និង​នាយ​ កៃដ​​ មុនថ្ងៃរៀបការ ដោយថ្ងៃរៀបការអ្នកទាំងពីរ ចំនឹងថ្ងៃខួបកំណើតរបស់

អ្នកនាង​ ​សុកាន់ដា​ ហៅ​ ខ្ញុង​ ក្រោយ​ពី​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កំប្លែង​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួច​មក​​ តារា​កំប្លែងស្រី​រូប​នេះ​ ក៏បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ គឺនាយ​ កៃដ​ ហេីយ​ក្រោយពីបានមានការ​តស៊ូ​ និង​យល់​ចិត្ត​ថ្លើមគ្នា​ អស់​មួយ​រយៈ​ពេលរួចមក​ ពេលនេះ​អ្នក​ទាំង​ពីរ​ បានសម្រេច​កាន់​ដៃគ្នាចូលរោងការហេីយ។

សូម​ជម្រាប​ផងដែរ​ថា​ ចំពោះ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​ នឹង​រៀប​ចំ​ឡើង​នៅថ្ងៃទី៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គឺត្រូវនឹង​ព្រហស្បតិ៍​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ខែក្រោយនេះ​ ដែលនឹងមានការចូលរួមពី​ភ្ញៀវ​កិត្តិយស​ និង​តារា​ល្បីៗ​ក្នុងវិថី​សិល្បៈ​ជាច្រើន​រូប​។

យ៉ាង​ណាមិញ​ ចំពោះ​ថ្ងៃដ៏មានន័យ​ និងជាថ្ងៃដ៏ពិសេសដែល​នឹង​ខិតជិតចូលមកដល់នេះដែរ​ គូស្នេហ៍​មួយ​គូ​នេះ​ គឺបាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ មិនថាតែការ​អញ្ជើញ​ភ្ញៀវ​ និង​ការ​ថតរូប​ Pre-Wedding នោះទេ​។ ក្នុង​នោះដែរ​ តារា​កំប្លែង​ស្រី​រូប​នេះ​ ក៏បានមានការ​លេីកឡេីង​ផងដែរ​ថា​៖

«08.08.2019. ជាថ្ងៃមង្គលការពួកយើងទាំងពីរ​ ហើយក៏ជាថ្ងៃកំណើតរបស់ខ្ញុំដែរ​ សូមអគុណខ្លាំងណាស់ដែលបងប្អូនមិនប្រកាន់នឹងយើងខ្ញុំ​ ដែលមិនបានអញ្ចើញផ្ទាល់ដៃ ហើយផ្ញើរធៀបតាម Messenger​ អគុណនៅការអ​ធ្យា​ស្រយ័ យោគយល់ នៅធៀបច្រើនណាស់​ ដែលមិនទាន់អញ្ចើញអស់​ ព្រោះកូនកំពុងគេងនៅមន្ទីពេទ្យនៅឡើយ»។

សូមទស្សនាវីដេអូខាងក្រោម