ក្រោយពីលោក កក្កដា សុភ័ណ្ឌ លាចាកសិក្ខាបទ រួចមក ស្រាប់តែពេលនេះលោកចង់បើកហាងលក់

ក្រោយពី ព្រះសង្ឃ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសឹកលាចាកសិក្ខាបទ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួន តាមកិច្ចព្រមព្រៀង នៅចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ សម្រាប់រាល់ទង្វើខុសឆ្គងរបស់ខ្លួន នៅលើព្រះពុទ្ធសាសនា កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ រួចរាល់អស់មក។

អន្ទឹតរូបនេះ ក៏បានសម្រេចចិត្ដ ចាកចេញពីប្រទេសកម្ពុជា មួយរយៈពេល ដោយជិះតាមជើងហោះហើរ យន្ដហោះ សំបុត្រ VIP ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក កាលពីម្សិលមុិញនេះ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ហើយស្វាមីខ្លួន ក៏បានបញ្ជាក់នៅលើបណ្ដាញសង្គម ហ្វេសប៊ុកថា ខ្លួននឹងធ្វើការឡាយវីដេអូ ដើម្បីស្វែងរកភាពយុតិធម៌ចំពោះខ្លួនវិញថែមទៀតផង។

ទន្ទឹមនឹងនេះផងដែរ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ អន្ទឹត កក្កដា សុភ័ណ្ឌ ក៏បានបង្ហោះសារមួយឃ្លា នៅលើគណនី ហ្វេសប៊ុករបស់ខ្លួន ដែលមានខ្លឹមសារថា៖”បើខ្ញុំបើកហាងលក់ Online តូចៗមួយនៅប៉ុន្មានថ្ងៃទៀតនេះដើម្បីចឹញ្ចឹមជីវិតហើយខ្ញុំនិងនាំចូលដោយផ្ទាល់ពីក្រៅប្រទេសតែម្ដងតែខ្ញុំនិងសុំដក់ការចំណេញ 50% សម្រាប់ជួយដល់អ្នកក្រីក្រនិងក្មេងកំព្រាដូចដើមតើមានអ្នកគាំទ្រទេ”?