មិនធម្មតា ធ្វើ​ឲ្យ​គណកម្មការ​​ ច្របូក​ច្របល់​អស់​ហើយ​ ក្រោយ​ពី​ក្រុម​ Cool Girl បានបកស្រាយ​បទ​ ខ្យល់​បក់ចូលភ្នែក​

កាលពី​រាត្រី​ថ្ងៃទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ ប៉ុន្មាន​ថ្ងៃ​មុន​​នេះ​ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ បាន​ឈាន​មកដល់​សប្តាហ៍​ទី​៣ហេីយ​ ក្រោមការ​ចូលរួម​ពី​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ដែល​សុទ្ធតែ​មាន​សមត្ថភាព​ក្នុង​ការ​ច្រៀង​យ៉ាង​ពិរោះ​។

ក្នុង​នោះដែរ​ គណកម្មការដែល​ជា​កំពូល​តារា​ចម្រៀង​ដ៏ល្បី​ទាំងបួន​រូប​ ដែលរួមមានដូចជា លោក ខេមរៈ សិរីមន្ត អ្នក​នាង​ ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន​ បានផ្តល់​នូវ​ពិន្ទុ​ បូករួម​នឹង​បទពិសោធន៍​ជា​ច្រើន​ដល់​បេក្ខជន​ទាំង​អស់​ដេីម្បី​ទទួល​បាន​នូវ​លទ្ធផល​ និង​បង្កេីននូវ​សមត្ថភាព​ច្រៀង​បន្ថែម​ទៀត​ផងនោះ។

យ៉ាង​ណាមិញ​ ក្រឡេក​មក​មេីលពីក្រុម​ Cool Girl នារាត្រី​សប្ដាហ៍​ទី​៣នេះ​​ គឺធ្វើ​បានយ៉ាងល្អ​ ដោយបានមានការ​សហការ​គ្នា​យ៉ាង​សុី​ជម្រៅ​​ និងស្រែកច្រៀងយ៉ាងមាន​ទំនុកចិត្ត​ថែមទៀត​ផង​ រហូត​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ មានការស្រលាញ់​ និងពេញចិត្តជាខ្លាំង​ ជាមួយ​នឹង​សមត្ថភាព​ ដែលអាច​បកស្រាយ​បទ​ចម្រៀង​យ៉ាង​ពិរោះ​រណ្ដំ​បែបនេះ​។

សូម​ជម្រាប​ផងដែរ​ថា​ នារី​ដ៏​ស្រស់​ស្អាត​២រូប​នេះ​ មានឈ្មោះក្រុម​ថា​ Cool Girl បាន​លេីក​យក​បទ​ចម្រៀង​មកបកស្រាយមាន​ចំណងជើងថា​ “ខ្យល់​បក់ចូលភ្នែក​​​​“ ដែលធ្វើឲ្យ​គណកម្មការ​ ខេមរៈ​ សិរីមន្ត​ មានការច្របូក​ច្របល់​តែម្តង។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​តាម​ដាន​នូវការ​បកស្រាយ​​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម