អ្នក​ធ្លាប់​ជួបទេីបដឹងថាវាឈឺប៉ុណ្ណា​ ស្រលាញ់​គ្នា​ជិត​ ២ឆ្នាំ​ តែបែរជាត្រូវបែកគ្នាទាំងឈឺចាប់​ ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ដោយ​សារ​តែ

នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ បានធ្វើ​ការ​រៀប​រាប់​អំពី​រឿង​រ៉ាវ​ស្នេហា​ដ៏​ជូរចត់​របស់​ខ្លួន​ក្រោយ​ពី​បាន​ស្រលាញ់​គ្នា​អស់​រយៈពេលជិត​២ឆ្នាំ​ តែចុងក្រោយបែរជាត្រូវបែកគ្នាទាំងដែលខ្លួនមិនអាចធ្វេីចិត្តបាន​ និងកំពុង​តែមានក្តីស្រលាញ់ជាខ្លាំងនោះ។ នារី​រូប​នេះ​ មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Oūn Eįm​ ដោយមាន​ការ​រៀប​រាប់​ទាំង​ស្រុង​ថា៖

«ហេតុអីយកគេចេញពីខ្ញុំ? ហេតុអីស្រលាញ់មនុស្សរបស់ខ្ញុំ? ចុះហេតុអីក៏សម្រេចចិត្ត ចាកចេញពីខ្ញុំដោយសារគេ?​ គេល្អណាស់មែនទេ? សួរថាហេតុអី? ហេតុអី? ហេតុអី? ហីហេតុអីយកមនុស្សខ្ញុំស្រលាញ់? ហេតុអី? អ្នកទាំងពីរធ្វើរឿងចឹងទៅរួច? មានដឹងខ្ញុំចត់បាយប៉ុណ្ណាអត់? ជិត២ឆ្នាំកន្លងមកនេះ រឿងដែលឆ្លងកាត់​ មិនចាញ់ក្នុងរឿងកុន​ប៉ុន្មាន​ទេ?​ មានទាំងរឿង គ្រួសារ រឿងអនាគត នៅរឿងជាច្រើនទៀត ។

ជិត ២ឆ្នាំមកនេះ ឈ្លោះគ្នា ម៉េចក៏បែកមិនដាច់? ដែលត្រូវអត់? តាំងតែពីបងចេះដើរលេង ដើរចោលអូន ទៅស្គាល់គេ? តាំងពីពេលហ្នឹងមក​ មានរឿងអ្វីខ្លះកើតឡើង ជំនួសអូន? ម៉ោងពីរ បីយប់ កណ្តាលយប់ អោយអូន ជិះដើររកបង ពេញភ្នំពេញ?​ លួចដើរ បិទទូរស័ព្ទ បិទ Icloud បិទរាល់អ្វីៗគ្រប់យ៉ាង ដែលធ្វើអោយអូនទាក់ទងទៅបងមិនបាន?

ជិតពីរឆ្នាំហើយ បងធ្វើរួច បងទៅមុខរួច តែពេលបងស្គាល់គេ បងបែរជាថាទៅមុខមិនរួច? បងហ៊ានអោយគេ និយាយមើលងាយអូន? ទើបតែបងស្គាល់គេមិនដល់១អាទិត្យផង អូនជឿស្រលាញ់គ្នាយូរដែរហើយ ទឹកចុងក្រោយ បានត្រឹមបន្សល់ទុកនៅ​អនុស្សាវរីយ៍​ដ៏សែនល្វីជូរចត់ ហើយអោយខ្ញុំរស់នៅបៀមទុក្ខម្នាក់ឯង?

ប៉ុន្តែគ្រប់យ៉ាង និងមកទល់ពេលនេះ ក៏មិនដែលនឹងគិតថា​ ចង់ចាកចេញពីបងដែរ។ រហូតមកដល់ពេលនេះ មកជួបរឿងនេះហើយ ក៏នៅតែចង់បានបងមកវិញ ព្រោះអី? ដឹងអត់?​ ព្រោះចិត្ត១នេះវា​ពោរពេញទៅដោយក្តីស្រលាញ់ដ៏ស្មោះត្រង់ គ្មានទេពាក្យថា ទៅពាក់ព័ន្ធនឹងមនុស្សប្រុសដទៃ រឹតតែគ្មានចិត្តអោយទៅមនុស្សម្នាក់ណាផ្សេង នៅចាំអត់ សន្យានៅអ្វីខ្លះ?

នៅចាំថ្ងៃបងយំផង ហៀរ​សំបោរជាមួយគ្នាអត់? ភ្លេចហើយមែនទេ? អ្នកណាក៏ដឹងថា បងស្រលាញ់អូនណាស់ តែហេតុអី បងជ្រើសយកផ្លូវ១នេះ ជឿហើយថាដឹងហើយ ស្ទើរតែហែកទ្រូងខ្លួនឯងអោយស្លាប់ថា (ពួកយើងមានថ្ងៃនេះសោះ:’) រស់ដូចគេយកដៃមកខ្ទប់ដង្ហើមមិនអោយដកចឹង ឈឺដល់ថ្នាក់ថា លេងចង់ឈឺ ឆ្អែតក៏មិនដឹងថាឆ្អែត អួលគាំងត្រឹមហ្នឹង។

គាំងស្ញេញហ្មង ស្តែងអ្វីមិនចេញសោះ គ្រប់ពេលដែលដឹងរឿងគ្រប់យ៉ាងអស់រលីង គ្មានសល់អ្វី១ យល់ហើយ ពាក្យថា(អ្នកថ្មីគេល្អ) យល់ច្បាស់ណាស់ លើកនេះប្រហែលជាលើកចុងក្រោយហើយ ដែលអូនត្រូវនិយាយពាក្យបែបនេះ ថា (អូននៅតែចង់បានបងមកវិញ បងនៅតែល្អសម្រាប់អូនជានិច្ច។

តទៅនេះ​ អូនត្រូវរស់ម្នាក់ឯងសាជាថ្មី ជាចុងក្រោយនៅសាច់រឿងនេះ អូនសង្ឃឹមថា​ គេនឹងល្អជាងអូន មើលថែទាំបង បានជាងអូន ធ្វើអោយបងមានសេចក្តីសុខជាងនៅជាមួយអូន ណា។ លាហើយ ពីមនុស្សដែលធ្លាប់ មើលថែបង អស់រយះពេលជិត២ឆ្នាំ​ និងស្រលាញ់បងខ្លាំងបំផុតនៅក្នុងឆាកជីវិតបងនិងអូននេះ ខ្ញុំបិទភ្នែកត្រឹមនឹងហើយ ……។ ចប់»៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing