បេីគាំទ្រស៊ែរមួយ​ កញ្ញា​ សុវត្ថិ ឌីធារិកា បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជុំវិញ​ មានការ​ពេញចិត្ត​ និង​កោតសរសើរ​ជាខ្លាំង​ ដោយសារតែ​

សុវត្ថិ ឌីធារិកា គឺជាអតីតបេក្ខនារី ប្រឡងចម្រៀង ក្នុងកម្មវិធី Cambodian Idol ឆ្នាំ២០១៥​ ដែល​ទទួល​បាន​នូវ​ប្រជាប្រិយភាព​ និង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​ ហេីយ​មួយ​រយៈ​ពេល​ថ្មីៗ​នេះ​ តារា​ចម្រៀង​ស្រី​រូបនេះ​ កាន់តែ​មានរូប​សម្រស់​ស្រស់​ស្អាត​ ដែលធ្វើឲ្យ​អ្នក​គាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។

ដោយឡែក​ កាលពី​ថ្ងៃទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៩​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ កម្មវិធី​វប្បធម៌​ ក្រោម​ប្រធាន​បទ​ «ស្មារតី​យុវជន​ ដេីម្បី​ដួង​ព្រលឹង​វប្បធម៌​ខ្មែរ​» បានធ្វើ​ការ​រៀបចំ​ឡេីង​ ដោយ​មាន​ការ​យាងចូលរួម​ពី​សម្តែង​ពី​អ្នកអង្គ​ម្ចាស់​ នរោត្ដម​ ​ជេនណា ព្រមជាមួយការ​បកស្រាយ​នូវ​បទចម្រៀង​យ៉ាង​ពិរោះ​រណ្ដំ​ទៀត​ផង​។

ក្នុងកម្មវិធី​​នោះដែរ​ កញ្ញា​ សុវត្ថិ​ ឌី​ធារិកា​ បានសម្តែងនូវ​ក្តី​រំភើប​រីករាយ​ជាខ្លាំង​ ដោយបាន​ជួបជាមួយ​ ​អ្នកអង្គ​ម្ចាស់​ នរោត្ដម​ ​ជេនណា​ ហេីយកាន់តែពិសេសនោះ​ សុវត្ថិ​ ឌី​ធារិកា​ ថែមទាំង​បាន​លុតជង្គង់​ថតរូបជាមួយ​អ្នក​អង្គ​ម្ចាស់​ទៀត​ផង​ ដែលពិតជា​រឿងមួយដ៏​កម្រ​ និង​ជា​ឱកាស​ដ៏​ពិសេស​ខ្លាំង​បំផុត​។

យ៉ាង​ណាមិញ​ ក្រោយ​ពី​បាន​ឃេីញនូវ​សកម្មភាព​ឱនលំទោន​ និងការ​លុតជង្គង់​ចំពោះ​​ ​អ្នកអង្គ​ម្ចាស់​ នរោត្ដម​ ​ជេនណា​ រួចមក​ បានធ្វើ​មជ្ឈដ្ឋាន​ទូទៅ​មានការ​ពេញចិត្ត​ និងកោតសរសេីរចំពោះរូបនាងជាខ្លាំង​ ។ ហេីយ​សង្ឃឹម​ថា​ រូបភាព​មួយនេះ​ នឹងជា​គំរូ​ដ៏​ល្អ​សម្រាប់កូន​ខ្មែរ​យើង​គួរតែ​ធ្វើ​ការ​លំទោន​គោរព​ទ្រង់​»។