រំភើបចិត្តណាស់ លោក​ឧកញ៉ា​ ហ៊ុន​ ជា​ បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ជូនដល់លោក​ពូ​ម្នាក់​ដែល​ពិកាភ្នែក​ទាំងសងខាង​ នូវទឹកប្រាក់ចំនួន

ប្រិយមិត្តអ្នកលេងហ្វេសប៊ុកទាំងអស់គ្នា ច្បាស់ជាស្គាល់ លោកឧកញ៉ា​ ហ៊ុន ជា ហើយ ដោយលោកគឺជាក្មួយបង្កើត សមេ្តចតេជោ ហ៊ុន សែន។ ក្នុង​នោះដែរ​ លោកឧកញ៉ា ហ៊ុន ជា តែងតែជួយឈឺឆ្អាល រឿងអយុត្តិធម៍នៅក្នុងសង្គមជាច្រេីន​ ទេីប​ធ្វើ​ឲ្យ​លោក​ ឧកញ៉ា​ ទទួលបាន​នូវ​ការ​គោរព​ស្រលាញ់​ពី​មហាជន​ជាច្រើន​ផងនោះ។

ជាក់ស្តែង​ កាលពី​ពេលថ្មីៗនេះ​ នៅ​លេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បានមានការ​ចែករំលែក​យ៉ាង​ព្រោងព្រាត​តែម្ដង​ ទាក់ទង​នឹង​ជីវិតដ៏សែនលំបាករបស់លោកពូម្នាក់​ ដែលគាត់បានខ្វាក់ភ្នែកទាំងសងខាង​ ប៉ុន្តែ​គាត់នៅតែតស៊ូក្នុងជីវិតមិនចុះចាញ់ឡើយ​ ដោយប្រកបរបរដុតធ្យូងដើម្បីចិញ្ចឹមជីវិត។

ក្រោយ​ពី​បាន​មេីលឃេីញនូវភាព​លំបាក​ និងការខិតខំតស៊ូបែបនេះ​ លោក​ឧកញ៉ា​ ហ៊ុន​ ជា​ ក៏បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន​ជូនដល់លោក​ពូ​ ដេីម្បី​សម្រាលដល់ទុក្ខលំបាក​ ក៏ដូចជា​ដោះស្រាយ​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ ។ ក្នុង​នោះដែរ​ លោក​ឧកញ៉ា​ ហ៊ុន​ ជា​ ក៏បាន​មាន​ការ​លេីកឡេីង​ផងដែរ​ថា​៖

«ដោយការមើលឃើញ នៅជីវិតតស៊ូរបស់លោកពូពិកាភ្នែកម្នាក់ ដែលគាត់ប្រឹងតស៊ូដើម្បីគ្រួសាររបស់គាត់ ខ្ញុំបាទបានជួយជាថវិកា ១លានរៀល តាមរយះក្រុមការងា TVFB ខ្ញុំបាទសូមជូនពរលោកពូសុខភាព បាទ»។ ដែលនេះពិតជា​ទឹក​ចិត្ត​ដ៏ប្រពៃក្នុង​នាមជាកូនខ្មែរដូចគ្នា​ និងមិនអាច​កាត់​ថ្លៃបាននោះទេ។

For More Videos Amazing