កុំដាច់ចិត្តអូសរំលងអី សូមជួយស៊ែរបន្តផង នារីដ៍ស្រស់ស្អាត និងជាតារា Tik Tok ដ៏ល្បី សុខចិត្តបោះបង់ចោលការព្យាបាលម្តាយ ដោយសារអស់លទ្ធភាព ក្រោយចំណាយអស់
|នារីដ៍ស្រស់ស្អាតម្នាក់ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេង Tik Tok ក៏ព្រោះតែរូបនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានសមត្ថភាពក្នុងការសម្តែង ដោយធ្វើឆ្កួតធ្វើជាយ៉ាងសប្បាយរីករាយ ទេីបទទួលបាននូវការគាំទ្រនៅលេីបណ្ដាញសង្គមយ៉ាងច្រើនបែបនេះ។
ដោយឡែក ក្រឡេកមកមេីលពីជីវភាពរស់នៅរបស់រូបនាងនាពេលនេះវិញ គឺកំពុងទទួលរងនូវភាពលំបាក និងក្រៀមក្រំបំផុត ដោយសារតែម្តាយជាទីស្រលាញ់របស់ខ្លួន កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ និងគ្មានលទ្ធភាពក្នុងការព្យាបាលបន្ត ជាហេតុធ្វើឲ្យរូបនាង បានសម្រេចចិត្តធ្វើការបោះបង់ចោល។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារា Tik Tok រូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ សុខ លីន ធ្លាប់បានធ្វើការលេីកឡេីងនៅលេីទំព័រហ្វេសបុករបស់ខ្លួនថា៖«ម្ដាយខ្ញុំឈឺធ្ងន់ត្រូវការឈាម 4កំប្លោកដើម្បីសង្គ្រោះបន្ទាន់ ខ្ញុំមិនដឹងទៅរកនៅឯណាទេ សង្ឃឹមថាហ្រ្វេនទាំងអស់គ្នា ជួយបរិច្ចាគឈាមជួយម្ដាយខ្ញុំផង លេខទូរស័ព្ទ 070267070»។
ដោយឡែក ក្រោយពីធ្វើការព្យាបាលអស់រយៈពេលជាច្រើនថ្ងៃរួចមក នៅមុននេះបន្តិច តារា Tik Tok ដ៏ស្រស់ស្អាតរូបនេះ ក៏បានមានការបញ្ជាក់សារជាថ្មីថា៖ «ម៉ែវះកាត់ឆ្អឹងខ្នង អស់ 6000ដុល្លារទៅហើយ នៅមិនទាន់ជាទៀត កូនអស់លុយមើលម៉ែហើយ តោះម៉ែយើងទៅផ្ទះយើងវិញ»។ បេីសិនប្រិយមិត្ត ក៏ដូចជាសប្បុរសជនដែលមានក្តីអាណិតអាសូរ និងមានបំណងចង់ជួយទៅប្អូនស្រីនោះ អាចធ្វើការទាក់ទងតាមរយៈលេខទូរស័ព្ទខាងលើបាន។