លោក Rith Omega អ្នកដឹកនាំសម្តែងប្រចាំផលិតកម្ម ថោន បានទម្លាយឆាត លោកកក្កដា សុភ័ណ្ឌ ដោយនឹងធ្វេីតាមពាក្យសន្យារៀបចំ

រូបថតប៉ុន្មានសន្លឹក ពាក់ព័ន្ធទៅនឹងករណីឃាតកម្មមួយ នៅខេត្ដសៀមរាប ដែលត្រូវបានចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុក ចំពោះការថតសម្ដែងរឿងរបស់ព្រះសង្ឃមួយអង្គ ព្រះនាម កក្កដា សុភ័ណ្ឌ បានធ្វើឲ្យមហាជន ក៏ដូចជាបុគ្គលល្បីៗនៅក្នុងប្រទេសកម្ពុជា មានការប្រតិកម្មយ៉ាងខ្លាំងនឹងបានរិះគន់យ៉ាងចាស់ដៃ ចំពោះរូបថតទាំងនោះថា បានបំពុលសង្គម។

ទន្ទឹមនឹងនេះផងដែរ ព្រះសង្ឃ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញក៏បានបង្ហោះសារ សុំសឹកលាចាកសិក្ខាបទ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួន តាមកិច្ចព្រមព្រៀង នៅចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ សម្រាប់រាល់ទង្វើខុសឆ្គងរបស់ខ្លួន នៅលើព្រះពុទ្ធសាសនា កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។

ដោយឡែកបន្ទាប់ពីរឿងមួយនេះត្រូវបាន ដោះស្រាយរួចរាល់អស់ហើយ ស្រាប់តែលោក Rith Omega អ្នកដឹកនាំផលិតកម្ម ថោន បានទម្លាយរឿងមួយចំនួនឲ្យដឹងថា៖”លោកប្អូនអន្ទិត​ Kakada Sophorn គាត់បានchat មកខ្ញុំថាគាត់បានសឹកហេីយ​ ហេីយចង់សួរខ្ញុំនិយាយមែនអត់! ខ្ញុំនឹងធ្វេីតាមពាក្យសន្យារៀបចំសាច់រឿង​ Short Film ថ្មី​ (មិនមែនក្នុងផលិតកម្មទេ) អោយគាត់​ នឹងធ្វេីការព្រមព្រៀងកុំអោយគាត់ដេីរបំពុលសង្គមទៀត​ តែបេីជួយការងារសង្គមខ្ញុំគាំទ្រ”។

For More Videos Amazing