ស្រែក​កប់តែម្តង​ មិនធម្មតា​មែន​បេក្ខជន​រូប​នេះ​ ដែលអា​ច​ធ្វើ​ឲ្យ​គណកម្មការ​ទាំង​៤រូប​ ផ្តល់​ Yes ទៅកាន់រូបគាត់​ដំណើរ​គ្នា​ ក្រោយ​ពី​បកស្រាយ​បទ​ មានប្រពន្ធល្អមិនចេះថែ​

ប្រិយមិត្ត​ជាច្រើន​ បាននឹងកំពុងតែ​មានការ​តាម​ដាន​យ៉ាង​ជក់ចិត្ត​ ជាមួយ​កម្មវិធី​ ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែល​ក្រុមហ៊ុន​រស្មី​ហង្ស​មាស​ បានទទួល​សិទ្ធ​ផ្តាច់​មុខ​ មករៀបចំ​ ក្នុងប្រទេសកម្ពុជា និងបានផ្តល់ឱកាសឲ្យបេក្ខជនមានសមត្ថភាព ក្នុងវិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែងសមត្ថភាព ដណ្តើមយកជ័យលាភី។

ដោយឡែក​ កាលពី​រាត្រី​ថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ​២០១៩​​នេះ​ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ បាន​ឈាន​មកដល់​សប្តាហ៍​ទី​៣ហេីយ​ ក្រោមការ​ចូលរួម​ពី​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ដែល​សុទ្ធតែ​មាន​សមត្ថភាព​ ក្នុង​ការ​ច្រៀង​យ៉ាង​ពិរោះ​។

យ៉ាង​ណាមិញ​ ក្រឡេក​មក​មេីលពីបេក្ខជន​នារាត្រី​សប្ដាហ៍​ទី​៣នេះ​​ គឺធ្វើ​បានយ៉ាងល្អ​ខ្លាំង​ណាស់​ ដោយមានការស្រែកច្រៀងយ៉ាងមាន​ទំនុកចិត្ត​ និង​ពោរពេញ​ទៅ​ដោយ​ថាមពល​ រហូត​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ មានការស្រលាញ់​ និងពេញចិត្តជាខ្លាំង​ ជាមួយ​នឹង​សមត្ថភាព​ ដែលអាច​បកស្រាយ​បទ​ចម្រៀង​យ៉ាង​ពិរោះ​រណ្ដំ​បែបនេះ​។

សូម​ជម្រាប​ផងដែរ​ថា​ បេក្ខជនរូបនេះមាន​ឈ្មោះ​ ផន​ សុផាត​ មានអាយុ​២៥ឆ្នាំ​ មកពី​ខេត្ត​តាកែវ​​​​​​ បាន​លេីក​យក​បទ​ចម្រៀង​មកបកស្រាយមាន​ចំណងជើងថា​ “មានប្រពន្ធល្អមិនចេះថែ​​​“ គឺពិតជា​ស្រែក​បានខ្ពស់​តែម្តង​​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​តាម​ដាន​នូវការ​បកស្រាយ​ពី​បេក្ខជន​រូប​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing