មិនមែនចេះតែនិយាយទេ ឯកឧត្ដម​ ស​ ថេត​ បានបន្តចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងយប់​ដោយផ្ទាល់ ដោយឯកឧត្តម កត់សម្គាល់ឃើញថា

ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក្រោយ​ពី​បានដឹកនាំកិច្ចប្រជុំទាក់ទងនឹង​ការ​រឹង​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​រួចមក​ នាព្រឹកថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ​ បន្ទាប់ពីបានដឹកនាំ កងកម្លាំងនគរបាល​ គោរពទង់ជាតិនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរួចហើយ

ឯកឧត្ដម​ក៏​បានបន្តចុះត្រួតពិនិត្យតាមបណ្ដាគោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសការរឹតបណ្ដឹង ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណើរ និងអ្នកបេីកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាព។ ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណេីរ និងអ្នកបេីកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាពត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។

ដោយ​ឡែក​ នាយប់ថ្ងៃ​ដដែល​នេះ​ដែរ​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ឯក​ ស​ ថេត​ ក៏បានបន្តចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទៅលើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនបានពាក់មួកសុវត្ថិភាព។ ក្នុង​នោះដែរ​ ឯកឧត្ដម​បានមានកត់សម្គាល់ឃើញថា នៅតែមានប្រជាពលរដ្ឋមួយចំនួន មិនបានពាក់មួកសុវត្ថិភាព។

បន្ទាប់មក​ ឯកឧត្ដម​ក៏បានបន្តចុះពិនិត្យមើល ការត្រួតពិនិត្យរកសារធាតុញៀន ចំពោះលើអ្នកបើកបររថយន្តធុនធ្ងន់ និងព្រូរថយន្តផងដែរ។ ជុំវិញ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ពីថ្នាក់ដឹកនាំនេះដែរ​ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​បានសម្តែងនូវ​អារម្មណ៍​រំភើប​ចិត្ត​ជាខ្លាំង​ ចំពោះ​ការ​យកចិត្ត​ទុក​ដាក់​ចំពោះបញ្ហានេះ។

For More Videos Amazing