ត្រៀមអាវភ្លៀងនិងឆ័ត្រដាក់តាមខ្លួនផង ខ្យល់មូសុងកំពុងមានឥន្ធិពលលើប្រទេសកម្ពុជាយើង ដែលជាហេតុធ្វើអោយមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ ចាប់ពីថ្ងៃទី

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានខ្លឹមសារខាងក្រោមដូចតទៅ៖”ជ្រលងសម្ពាធទាប ដែលកន្លងមក បានស្ថិតនៅភាគខាងលើប្រទេសកម្ពុជា

បច្ចុប្បន្ន បានរំកិលចុះមកក្រោម ទន្ទឹមនឹងខ្យល់មូសុងនិរតីបាននឹងកំពុងមានឥទ្ធិពលក្នុងកម្រិតមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ស្ថានភាពអាកាសធាតុនឹងមានភាពជាវិជ្ជមានឡើងវិញ ដោយ៖

ទី១ បណ្ដាខេត្ដភាគខាងលើ ភ្លៀងនឹងធ្លាក់បានល្អពីកម្រិត មធ្យមទៅច្រើន។ ឯភាពរាយប៉ាយក៏បានប្រសើរផងដែរ។ ទី២ បណ្ដាខេត្ដ និងរាជធានីនៅទំនាបកណ្ដាលភាគខាងក្រោម នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ទី៣ បណ្ដាខេត្ដជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅ មធ្យម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៍មាន។ ឯបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ មានសភាពធូរស្រាលជាងមុន”។

For More Videos Amazing