ឈឺចាប់ខ្លាំងណាស់ ប្អូនប្រុសម្នាក់បានបង្ហាញការឈឺចាប់ជាខ្លាំង ដោយបាន​ធ្វើ​ការ​រៀបរាប់​ទាំង​ទឹកភ្នែក ព្រោះខំស្លៀកឈុតរបាំល្ខោនខោល ដើម្បីថតផ្សព្វផ្សាយវប្បធម៌ខ្មែរ តែបែរជាអ្នកយាមមុខវាំងហាមមិនអោយថត ថែមទាំង

បេីនិយាយ​អំពី​ ល្ខោន​ខោល​ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងរួចមកហើយថា​ ដែលមកដល់​បច្ចុប្បន្ន​នេះ​ ហាក់​បី​ជា​មិនសូវ​មាន​អ្នកអេីពេី​ ក៏ដូចជា​មិនសូវមាន​អ្នកទៅ​ទស្សនា​ ដេីម្បី​ធ្វេីការ​គាំទ្រ​ ដែលជាហេតុធ្វេីឲ្យ​ ល្ខោន​ខោល​ ដែលមាន​វ័យ​ចំណាស់​មួយនេះ​ កំពុងតែ​ឈាន​ទៅរកការបាត់បង់​បន្តិច​ម្តងៗ​។

សូម​ជម្រាប​ផងដែរ​ថា​ ល្ខោនខោល​ គឺជារបាំដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជា ដែលក្រៅពីឈ្មោះថាល្ខោនខោល ក៏មានអ្នកខ្លះហៅថាជាល្ខោនពាក់របាំងមុខផងដែរ ហើយល្ខោនមួយនេះមានដើមកំណើតមុនសម័យអង្គរឯណោះ ដែលគិតមកដល់ពេលនេះ​ មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​។

ដោយ​ឡែក​ លោក ខុម សុខៃធិត​ បាន​បង្ហាញ​ពី​អារម្មណ៍​ឈឺចាប់​ជាខ្លាំង​ ខណៈដែល​រូបលោកគឺ​ជា​បុគ្គល​ម្នាក់​ដែលស្រលាញ់​ និង​ចូលរួម​ក្នុង​សកម្មភាព​ថែរក្សា​សិល្បៈ​បុរាណ​ដ៏​វ័យ​ចំណាស់​មួយ​នេះ​ «ល្ខោនខោល​»​ បែរជា​ទទួល​បាន​នូវការខកចិត្តទៅវិញ​ បន្ទាប់​ពី​រូប​លោកបាន​តែងខ្លួន​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ ល្ខោនខោល​

ហេីយមានបំណងឈរថតនៅ​មុខ​ព្រះបរមរាជវាំង​ ដេីម្បី​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​អំពី​ល្ខោន​ខោល​របស់​ខ្មែរ​ តែអ្វីដែលសោកស្តាយជាខ្លាំងនោះ​ បែរជា​ត្រូវ​សមត្ថកិច្ច​យាមវាំង​ បានធ្វើ​ការហាមឃាត់មិនអោយក្រុមពួកគាត់ថតទៅវិញ។ ដេីម្បី​ជ្រាប​ច្បាស់​ ​សូម​ប្រិយមិត្ត​តាម​ដាន​នូវ​ឃ្លីប​វីដេអូ​ដែលជាការ​លេីកឡេីង​ និង​ធ្វើ​ការ​បកស្រាយ​ពី​លោក​ ខុម សុខៃធិត​ ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing