ទម្ងន់ស្នេហា នេះហើយគឺស្នេហាពិត ដោយមិនគិតពីរូបរាងខាងក្រៅ ឃើញហើយគួរអោយច្រណែនណាស់

មនុស្សយេីងម្នាក់ៗ ពេលដែលនៅក្មេងតែងតែចង់ដឹងអំពី គូរស្រកររបស់ខ្លួននៅថ្ងៃអនាគត ថាមានរូបរាងបែបណា សម្បុរបែបមណា និងកំពស់ខ្ពស់ ឬទាបយ៉ាងណានោះ អ្វីដែលពិសេសនោះ គឺតែងតែមានបំណងចង់បានមនុស្សម្នាក់ ដូចអ្វីដែលខ្លួនបានប៉ងប្រាថ្នា ប៉ុន្ដែទាំងអស់នេះ វាគ្រាន់តែជាការគិត និងការស្រមើស្រមៃតែប៉ុណ្ណោះ។

ដោយឡែកកាលពីពេលថ្មីៗនេះ រូបភាពមង្គលការគូរស្វាមីភរិយាថ្មីមួយគូរជាជនជាតិថៃ បានកំពុងធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុក នៅប្រទេសថៃ ក៏ដូចនៅប្រទេសកម្ពុជារបស់យើង កំពុងមានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់មង្គលការមួយនេះ ដែលឃើញមានការស៊ែរចែករំលែករាប់ពាន់ដង ព្រោះតែកូនកំលោះមានទំងន់មិនដល់ ៧០គីឡូនោះឡើយ ប៉ុន្ដែក្រឡែកទៅមើលខាងកូនក្រមុំវិញ មានទំនង់ជាង ១០០គីឡូឯណោះ។

បន្ទាប់ពីបានឃើញមង្គលការដ៏គួរអោយចាប់អារម្មណ៏នេះមក មហាជនមួយចំនួនបានក៏បានពោលពាក្យថា៖”នេះគឺជាទំងន់នៃក្ដីស្រលាញ់ ដែលធ្វើឲ្យខាងប្រុសមិនគិតពីរូបសម្រស់នោះឡើយ” ហើយទន្ទឹមនឹងនេះផងដែរ មហាជនដទៃទៀត ក៏បានជូនពរទៅដល់អ្នកទាំងពីរ អោយរួមរស់ស្រលាញ់គ្នាដល់ចាស់ព្រឹក្ស ចាស់ព្រេងថែមទៀតផង។