មិនត្រឹមតែ​ស្អាត​ទេ​ ថែមទាំង​ច្រៀង​បាន​យ៉ាង​ពិរោះ​ទៀត​ ធ្វើអោយគណៈកម្មការ​សរសើរ រំភើបចិត្តដល់ស្រក់ទឹកភ្នែក ក្រោយពីបាន​បកស្រាយ​បទ​ ហៅសុបិន្ត

កម្មវិធី​ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ បាននឹង​កំពុង​តែទាក់ទាញ​អារម្មណ៍​ទស្សនិកជន​ជាច្រើន​​ ដោយក្រុមហ៊ុន​រស្មី​ហង្ស​មាស​ បានទទួល​សិទ្ធ​ផ្តាច់​មុខ​ មករៀបចំក្នុងប្រទេសកម្ពុជា និងបានផ្តល់ឱកាសឲ្យបេក្ខជនមានសមត្ថភាព ក្នុងវិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែងសមត្ថភាព ដណ្តើមយកជ័យលាភី។

ដោយ​ឡែក​ នារាត្រី​ថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ បាន​ឈាន​មកដល់​សប្តាហ៍​ទី​៣ហេីយ​ ក្រោមការ​ចូលរួម​ពី​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ដែល​សុទ្ធតែ​មាន​សមត្ថភាព​ក្នុង​ការ​ច្រៀង​យ៉ាង​ពិរោះ​។

យ៉ាង​ណាមិញ​ ក្រឡេក​មក​មេីលពីបេក្ខនារី​នារាត្រី​សប្ដាហ៍​ទី​៣នេះ​​ គឺមិនត្រឹមតែមាន​រូប​សម្រស់​ស្រស់​ស្អាត​នោះទេ​ ថែមទាំង​អាច​បកស្រាយ​បទ​ចម្រៀង​បាន​យ៉ាង​ពិរោះ​ទៀត​ផង នឹងបានធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ មានស្រលាញ់​ និងពេញចិត្តជាខ្លាំង​ ជាមួយ​នឹង​សមត្ថភាព​ ដែលអាច​បកស្រាយ​បទ​ចម្រៀង​យ៉ាង​ពិរោះ​រណ្ដំ​បែបនេះ​។

សូម​ជម្រាប​ផងដែរ​ថា​ បេក្ខនារី​រូបនេះមាន​ឈ្មោះ​ អ៊ុំ​ ចិន្តា​ មានអាយុ​១៩ឆ្នាំ​ រស់​នៅ​រាជធានី​ភ្នំពេញ​​​​​ បាន​លេីក​យក​បទ​ចម្រៀង​មកបកស្រាយមាន​ចំណងជើងថា​ “ហៅ​សុបិន្ត​​“ គឺពិតជា​ពិរោះ​រណ្ដំ​តែម្តង​​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​តាម​ដាន​នូវការ​បកស្រាយ​ពី​បេក្ខនារី​រូប​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម