សូមបងប្អូនជួយស៊ែរបន្តផង នារីដ៍ស្រស់ស្អាតម្នាក់ បានបាត់ម្តាយរបស់នាង រយះពេល៤ថ្ងៃហើយ ហើយមូលហេតុដែលម្តាយនាងបាត់គឺដោយសារតែ

នារីដ៏ស្រស់ស្អាតម្នាក់ រួមទាំងក្រុមគ្រួសាររបស់នាងទាំងមូល កំពុងតែមានចិត្ដព្រួយបារម្ភជាពន់ពេក ព្រោះតែអ្នកមានគុណរបស់ខ្លួន (ម្ដាយ) បានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយមិនទទួលបានដំណឹងពីគាត់បន្ដិតទល់សោះឡើយ ទើបដាច់ចិត្ដបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយសូមអោយមហាជនជាស៊ែរចែករំលែកសារនេះបន្ដផង ដើម្បីអោយអ្នកដទៃទៀត ដែល
បានឃើញម្ដាយរបស់នាង ដូចភិនភាគខាងលើ សូមជួយទំនាក់ទំនងមករូបនាងវិញផង។

ក្នុងសារដោយបង្ហោះស្វែងរកម្ដាយ តាមរយៈគណនី ហ្វេសប៊ុកឈ្មោះ Sophal SreyPech នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នាងបានសរសេរ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖”រំខាននាក់ទាំងអស់គ្នាជួយស៊ែរបន្តិចបានទេនាងខ្ញុំបានបាត់ម៉ាក់តាំងពីថ្ងៃសុក្រ សរុបមក4ថ្ងៃហេីយ ហេីយក៏មិនបានចាំថាម៉ាក់ពាក់អាវពណ៍អី ខោអីដែរ

គាត់ឈ្មោះ គុយ វណ្ណាត ទីលំនៅបច្ចុប្បន្ន ភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មូលហេតុដែលបាត់ទៅគឺគាត់មានបញ្ហាខួរក្បាលបន្តិចបន្តួច មិនមានបញ្ហាគ្រួសារអីទេមកដល់ថ្ងៃនេះ នៅតែមិនមានតំរុយណាមួយឡេីយ បេីបងបងបានឃេីញគាត់ ជួយខលមកលេខទូរសព្ទខ្ញុំ017333131 លេខប៉ាខ្ញុំ 070414183 អរគុណ”។

នារីខាងលើបានបន្ដទៀតថា៖”បេីបារមីវត្ថុសក្តិសិទ្ធក្នុងលោកមានពិត សូមជួយបង្ហាញផ្លូវម៉ាក់ផង សូមអោយកុសល ផលបុណ្យ ដែលខ្ញុំបានធ្វេីទាំងប៉ុន្មាន សូមជួយតាមថែរក្សា ការពារម៉ាក់ខ្ញុំអោយរួចផុតពីគ្រោះនានា អោយមនុស្សអាក្រក់ទាំងឡាយចេញឆ្ងាយពីម៉ាក់ អោយម៉ាក់ជួបមនុស្សល្អ គេជូនម៉ាក់មកផ្ទះវិញ”។