ក្តៅៗ ទីបំផុតលោក ឌឹម សួនណាត ម្ចាស់ក្រុមហ៊ុនអចលនាទ្រព្យ អុីណារីតា មេក្លោងបោកលុយខ្ទង់រយលានដុល្លារ ពេលនេះត្រូវបានតុលាការខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យ

នារសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩នេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អង្គភាពសារព័ត៍មាន Fresh News បានប្រាប់ឱ្យដឹងថា៖”មេក្លោងដ៏ធំម្នាក់ នៃអំពើឆបោកប្រាក់ក្នុងរូបភាពចូលហ៊ុនរកស៊ី ដែលធ្វើឲ្យម្នាក់ៗអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារ ហើយសរុបជាទឹកប្រាក់ ដែលចាញ់បោកនោះ គឺខ្ទង់រយលានដុល្លារ ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ”។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប លោក ជូ លឹមហ៊ាង បានសម្រេចចោទប្រកាន់ បុគ្គល ឌឹម សួនណាត ពីបទ “ឆបោក (ដោយមានស្ថានទម្ងន់ទោស) និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ប្រព្រឹត្តទៅក្រុងសៀមរាប ខេត្តសៀមរាប និងតាមបណ្ដារាជធានី-ខេត្ត មួយចំនួនទៀត”។

គូសបញ្ជាក់ផងដែរថា លោក ឌឹម សួនណាត ត្រូវបានកងកម្លាំងនៃក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នេះមក ស្រាប់តែកាលពីព្រឹកមិញនេះ រូបលោក ឌឹម សួនណាត ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តសៀមរាបហើយ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ព្រោះរឿងដែលបានកើតឡើងដំបូង នៅលើទឹកដីខេត្តសៀមរាប។

ពាក់ព័ន្ធបទល្មើសឆបោកដ៏ធំមួយនេះ រហូតមកដល់ពេលនេះ ពុំទាន់មានការបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធ ថាតើជនរងគ្រោះពិតប្រាកដមានប៉ុន្មាននាក់ និងលុយដែលត្រូវចាញ់បោកនោះ មានចំនួនប៉ុន្មានឲ្យពិតប្រាកដផងដែរ? គ្រាន់តែដឹងថា មានមនុស្សជាច្រើននាក់ដែលជាជនរងគ្រោះ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ហើយចំនួនទឹកប្រាក់គឺខ្ទង់រយលានដុល្លារឯណោះ។