ចេះរកនឹកឃើញ! ពាណិជ្ជកម្ម​សម័យមុន​ មើលទៅទំនងណាស់​ សើចុកពោះតែម្តង…(មានវីដេអូ​)

ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​គឺជារឿងមួយដ៏សំខា​ន់បំផុតសំរាប់ក្រុុមហ៊ុននីមួយនូវផលិតរបស់ពួកគេ​ ព្រោះ​ថាប្រសិនការផ្សព្វផ្សាយមានការចាប់អារម្មណ៏ទៅដល់ទស្សនិកជន​ ក៏ធ្វើអោយផលិតផលរបស់ពួកគេនឹងមានអ្នកស្គាល់ច្រើនផងដែរ​ ដូច្នេះ​តំរូវអោយអ្នកដឹកនាំថតស្ពតផ្សាយ​ពាណិជ្ជកម្ម​​ ត្រូវមានការគិតពិចារណា​ ស្រមើស្រមៃ​ និងធ្វើការដឹកនាំអោយបានល្អ​ និងឲ្យប្រាកដថាពេលចេញផ្សាយស្ពត​ពាណិជ្ជកម្ម​កម្ម​ ទទួលបានលទ្ធផលល្អផហដែរ។

ជាក់ស្តែងនៅក្នុងវីដេអូនេះ​ ការផ្សព្វផ្សាយ​នូវ​ពាណិជ្ជកម្ម​មួយនេះពិតជាមានភាពទាក់ទាញ​ និងគួរអោយ​អស់សំណើចខ្លាំងណាស់​ ដោយបុរសម្នាក់បានឈប់ឡាននោម​ រួចក៏មានកូនយក្ស​គីងកុងមួយបានចាប់យកឡានទៅលេង​ ដោយខំប្រឹងព្យាយាមរុញឡានទៅបុកនិងភ្នំ​ តែទោះជាយ៉ាងណាក៏នៅតែមិនអាចកំទេចឡាននេះបានដែរ​។

វាពិត​ជារឿងមួយដ៏គួរអោយខឹងខ្លាំងណាស់សំរាប់កូនយក្សគីងកុងមួយនោះ​ បន្ទាប់​មកឪពុករបស់យក្សគីងកុងតូចនោះ​ ក៏បានចូលមកជិតដើម្បីហៅកូនសុីបាយថ្ងៃត្រង់​ តែកូនយក្សគីងកុងនោះមិនបានខ្វល់ពីសំដីឪពុកឡើយ​ ឪពុកក៏ខឹងហើយក៏បានជាន់ឡាននោះ​ តែទោះជាយ៉ាងណាក៏ឡានមួយគ្រឿងនោះម៉ាក់ Ford​ នៅតែមានសភាពដូចដើម​ បន្ទាប់មកឪគីងកុងក៏បានដកជើងចេញ​ រួចចាប់យក​ហើយក្រវែងចោលម្តង​ ឡាននោះក៏ត្រលប់មកកន្លែងដើមវិញ។

នេះបង្ហាញ​ឲ្យឃើញនូវផលិតផលដ៏មានភាពរឺងមាំនិងធន់ចំពោះ​រថយន្ត​ម៉ាក​ Ford​ មួយនេះ​ ទាំងទាក់ទាញនិងមានភាពអស់សំណើចខ្លាំងណាស់ចំពោះស្ពត​ផ្សាយ​ពាណិជ្ជកម្ម​មួយ​នេះ។ ចង់ជ្រាបអោយបានកាន់តែច្បាស់​ សូមទស្សនា​វីដេអូ​ខាង​ក្រោម​:

វីដេអូ

For More Videos Amazing