Yes ដល់ទៅ​៤ពី​គណៈកម្មការ​ទៀត​ហេីយ​ ដែលបេក្ខជន​រូប​នេះ​ បាន​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្រ្តី​តែ​ម្តង​ ក្រោយ​បកស្រាយ​បទ​ ធុញ​បងមែនទេ​

នារាត្រី​ថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ​២០១៩នេះ​ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ បាន​ឈាន​មកដល់​សប្តាហ៍​ទី​៣ហេីយ​ ក្រោមការ​ចូលរួម​ពី​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ដែល​សុទ្ធតែ​មាន​សមត្ថភាព​ក្នុង​ការ​ច្រៀង​យ៉ាង​ពិរោះ​។

សូម​ជម្រាប​ផងដែរ​ថា​ កម្មវិធី​ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ នេះ​ គឺក្រុមហ៊ុន​រស្មី​ហង្ស​មាស​ បានទទួល​សិទ្ធ​ផ្តាច់​មុខ​ មករៀបចំក្នុងប្រទេសកម្ពុជា និងបានផ្តល់ឱកាសឲ្យបេក្ខជនមានសមត្ថភាព ក្នុងវិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែងសមត្ថភាព ដណ្តើមយកជ័យលាភី។

ក្នុង​នោះដែរ​ គណកម្មការដែល​ជា​កំពូល​តារា​ចម្រៀង​ដ៏ល្បី​ទាំងបួន​រូប​ ដែលរួមមានដូចជា លោក ខេមរៈ សិរីមន្ត អ្នក​នាង​ ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន​ នឹងចូលរួមបង្កើនសមត្ថភាពច្រៀង​ ក៏ដូចជា​ផ្តល់នូវ​បទពិសោធន៍​ដល់​បេក្ខជន​ទាំង​អស់​ ដែលបាន​ចូលរួម​ប្រកួត​ ក្នុងសមរភូមិដ៏អស្ចារ្យ​ មួយ​នេះ។​

ជាក់ស្តែង​ នា​រាត្រី​សប្ដាហ៍​ទី​៣នេះដែរ បេក្ខជន​ សំ​ សុផាន់ណា​​អាយុ​ ២៧ឆ្នាំ​ រស់នៅ​រាជធានីភ្នំពេញ​​ បាន​លើក​យក​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​ “ធុញ​បងមែនទេ​“ ពិតជា​មាន​អារម្មណ៍​ថា​ប្លែក​ និងពិរោះ​រណ្ដំ​ចិត្ត​តែ​ម្ដង​ ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​កម្សាន្ត​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing