ច្បាស់​ការ​ហើយ​ អ្នក​នាង​ ខ្ញុង​ និង​លោក​ កៃដ​ នឹង​កាន់​ដៃគ្នាចូលរោងការ​នៅថ្ងៃទី

អ្នកនាង​ ​សុកាន់ដា​ ហៅ​ ខ្ញុង​ គឺជា​តារា​កំប្លែង​ដ៏ល្បី​មួយរូប​ក្នុង​ក្រុម​នាយ​ ពាក់​ មី​ និងប្រចាំស្ថានីយ​ទូរទស្សន៍​ CTN ។ តារាកំប្លែងស្រី​រូបនេះ​ តែងតែបង្កអោយមានការផ្ទុះសំណេីច​ជាខ្លាំង​ ដល់មហាជន​នានា​ តាមរយៈ​វោហារ​ស័ព្ទ​ចាក់ទឹកមិនលេច​តែម្តង​ ទេីបតារាកំប្លែងស្រីរូបនេះ​ តែងតែ​ទទួលបាននូវការ​គាំទ្រ​មិនចេះរីងស្ងួតផងនោះ។

ដោយឡែក​ ក្រោយ​ពី​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កំប្លែង​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួច​មក​​ តារា​កំប្លែង​រូប​នេះ​ ក៏បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ គឺនាយ​ កៃដ​ ហេីយ​ក្រោយពីបានមានការ​តស៊ូ​ និង​យល់​ចិត្ត​ថ្លើម​ អស់​មួយ​រយៈ​ពេលរួចមក​ ពេលនេះ​អ្នក​ទាំង​ពីរ​ សម្រេច​កាន់​ដៃគ្នាចូលរោងការហេីយ។

ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​នាង​ ខ្ញុង​ ក៏បានមានការលេីកឡេីង​នៅលេី​គេហទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយមានខ្លឹមសាររៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ «ទោះបីជាយើងទាំងពីរ បានរួមរស់មួយគ្នាជាប្តីប្រពន្ធច្រើនឆ្នាំហើយក៏ដោយ តែយើងក៏មិនភ្លេចប្រពៃណីខ្មែរដែរ អគុណណាស់ ដែលបងមិនភ្លេចពាក្យសន្យា

យើងធ្លាប់សន្យានឹងគ្នាថា យើងនឹងរៀបការពេលយើងរកលុយបានគ្រប់ ទោះជាប្តីប្រពន្ធហើយក៏ដោយ តែអូនមានអារម្មណ៍ភ័យផងអរផង មិចមិនដឹងទេ មនុស្សស្រីគ្រប់រូប​ ជិតដល់ថ្ងៃរៀបការមានអារម្មណ៍ដូចអូនខ្ញុងអត់»។ សូម​ជម្រាប​ផងដែរ​ថា​ ចំពោះ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​ នឹង​រៀប​ចំ​ឡើង​នៅថ្ងៃទី៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គឺត្រូវនឹង​ព្រហស្បតិ៍​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ខែក្រោយនេះ។

For More Videos Amazing