លទ្ធផល​ចេញ​ហេីយ​ រវាងជេីងខ្លាំងទាំងពីរ​ Manny Pacquiao​ និង​ Keith Thurman​ ដោយ​លទ្ធផល​គឺ

ប្រិយមិត្ត និងមហាជនជាច្រើន ប្រាកដជាបានស្គាល់រួចមកហេីយ ចំពោះស្តេចប្រដាល់លំដាប់ថ្នាក់ពិភពលោក នោះគឺ មេនី ប៉ាគីអៅ (Manny Pacquiao) ដែលរូបលោក គឺជាជនជាតិហ្វីលីពីន និងមានឈ្មោះល្បីល្បាញទូទាំងពិភពលោក ហេីយមកដល់ពេលបច្ចុប្បន្ននេះ លោកមានវ័យឈានដល់អាយុ ៤០ឆ្នាំហេីយ។

យ៉ាងណាមិញ Pacman ស្តេចប្រដាល់ហ្វីលីពីន មេនី ប៉ាគីអៅ (Manny Pacquiao) នឹងត្រៀមខ្លួនឡើងអង្រួនសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក ដោយនឹងឡើងវ៉ៃដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA «Super» World Welterweight Championship ពីជើងខ្លាំងអាមេរិក Keith Thurman។

ក្នុងជំនួបលើកទី១ រវាងជេីងខ្លាំងទាំងពីរ កីឡាករនិម្មិត្តរូបហ្វីលីពីន ដែលមានរហស្សនាម «Pac Man» ក៏មានដាក់ខ្សែក្រវាត់ WBA «Regular» Welterweight ដែលដណ្តើមបានពីកីឡាករអាហ្សង់ទីន Lucas Matthysse កាលខែកក្កដា ឆ្នាំ២០១៨ ផងដែរ បន្ថែមលើតម្លៃខ្លួនដែលទទួលបាន ២០លានដុល្លារ​ ដោយមិនគិតពីលទ្ធផលឈ្នះ ឬចាញ់ផងនោះ។

សូម​ជម្រាប​ផងដែរ​ថា​ មហាព្រឹត្តិការណ៍ដ៏កម្រជាមហាព្រឹត្តិការណ៍ប្រដាល់ប្រកួតដណ្ដើមខ្សែក្រវាត់កម្រិតកំពូលពិភពលោក រវាង Manny Pacquiao និង Keith Thurman​ ដោយ​លទ្ធផល​ទទួល​បាន​នោះគឺ​ Manny Pacquiao ជាអ្នក​ទទួលបាន​ជ័យនេះ​ ដោយយក​ឈ្នះ​ដោយ​ពិន្ទុ​ និងបានវាយអោយមានការ​រាប់ចំពោះ​គូប្រកួត​ខ្លួន​នៅក្នុង​ទឹកទី១​ ។