សូម​កុំដាច់​ចិត្ត​អូស​រំលងអី​ ក្មេង​ស្រី​ទាំង​៣រូប​ បានបាត់បង់ឪពុកហើយ ពេលនេះត្រូវ​បានបាត់បង់​ម្តាយ​ជា​ទី​ស្រលាញ់ទៀត​ ដោយសារតែ​

ករណី​រំលោភ​សម្លាប់​ នៅតែកើតមានឡើងចំពោះ​ ស្រ្តី​ កុមារ​ ក៏ដូចជា​ក្មេង​ស្រី​អនីតិជន​ ដែលមិនទាន់គ្រប់​អាយុ​ បើទោះជាមាន​ច្បាប់​អនុវត្តន៍​លើករណី​នេះក៏ដោយ​ ក៏គេសង្កេតឃើញថា​ ជនសង្ស័យ​ និងអ្នក​បង្កហេតុ​ នៅតែមិនខ្លាច​រអា​ ហើយ​ប្រព្រឹត្តិ​នូវ​អំពើ​ដ៏​ព្រៃផ្សៃ​នេះ​ ដោយសារតែ​វង្វេង​មួយពេល​ ឬក៏​ស្រវឹង​ និង​ការ​សេព​គ្រឿង​ញៀន​ជាដើម។

ដោយឡែក​ ឃ្លីប​វីដេអូ​មួយ​ បានបង្ហាញ​ពី​ក្តី​សោកសង្រេង​ជាខ្លាំង​ ខណៈដែល​បុរសម្នាក់​ រួមជាមួយ​ក្មេង​ស្រី​តូច​ៗ​បាន​លេីកដៃសុំការ​ជួយ​អន្តរាគមន៍​ពី​លោក​ K01 ដេីម្បី​ជួយធ្វេីការ​ផ្សព្វផ្សាយ​បន្ត​ ពីករណី​ដែល​ជនល្មេីសបាន​រំលោភ​សម្លាប់​ទៅ​ម្តាយ​ក្មេងស្រីទាំងបីរូបនេះ​ ដែលពិតជា​រន្ធត់​ចិត្ត​ខ្លាំង​ណាស់​។

ក្នុង​នោះដែរ​ លោក​ K01 ក៏បានធ្វេីការ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយបានមានការ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា​៖​ «សុំកុំដាច់ចិត្តអីបងប្អូន ឃាត់កររត់បាត់ស្រមោលហើយថីបានបងស្រែករកខ្ញុំ​ K01​ ជួយទៅវិញ ចុះអជ្ញាធរ នោះ ប្អូន​ K01​ គ្មានអ្វីជួយបងក្រៅពីផុស និងផ្សព្វផ្សាយ អោយប្រិយមិត្តបានដឹងព្រមទាំង អជ្ញាធរជួយ

តាមចាប់អាឃាតកររំលោភសម្លាប់ប្អូនស្រីរបស់បងប្រុសផងចុះ ក្មួយខ្ញុំទាំងបី ស្លាប់ប៉ា ដោយសារគិតខ្លី ស្លាប់ម្តាយ ដោយសារគេរំលោភសម្លាប់ បន្ទុករបស់អ៊ុំម្តាយឈឺ ពុកឈឺ ចិញ្ចឹមក្មួយទាំងបី នៅអ៊ុំប្រុសក្មួយម្នាក់ទៀត ដែលមិនពេញ​លក្ខណៈ​ តើអ៊ុំទៅរួចទេ ? នៅបំណុលគេទៀត»។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​តាម​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម