រំភើបចិត្តណាស់ ឯកឧត្តម គួច ចំរើន គ្រាន់តែទទួលដំណឹងភ្លាមថា ស្រី្តម្នាក់បានស្លាប់កូនក្រោយពេលសម្រាលកូនរួច ឯកឧត្តមក៍ចុះទៅសួរសុខទុក្ខដោយផ្ទាល់ និងបានផ្តល់ជូននូវថវិកាចំនួន

អភិបាលខេត្ដព្រះសីហនុថ្មី ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចមកជំនួសតំណែង ឯកឧត្ដម យន្ដ មីន រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងមានអំណរសាទរជាខ្លាំង។

ដោយឡែក​ នារសៀលថ្ងៃនេះ​ដែរ​ បន្ទាប់ពីទទួលបានដំណឹងថា មានស្រី្តម្នាក់បានស្លាប់កូនក្រោយពេលសម្រាលកូនរួច ដោយក្តីអាណិតអាសូរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោយពីបញ្ចប់ការសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅ សាកលវិទ្យាល័យឡាយហ្វ រួចមក

ឯកឧត្តម ក៏បានបន្តអញ្ជើញចុះទៅសួរសុខទុក្ខដោយផ្ទាល់ភរិយារបស់លោក ឈុន ជ័យចិត្រា គាត់ជាបុគ្គលិក រីសត អូត្រេះ ដែលភរិយារបស់គាត់​ ទើបតែឆ្លងទន្លេរួច (ស្លាប់កូន) ។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ជូននូវថវិកាចំនួន ៥០ម៉ឺនរៀល ផ្លែឈើ​មួយកន្ដ្រក់​ ទឹក​ដោះគោឆៅ២យួរ​ និងលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ចំនួន ១០០ដុល្លារ​ ។