អុញ ភរិយាតារាសម្តេង ស៊ុត សុភា ហៅ ខៀវ ត្រូវបានជនអណាមិក បន្លំលួចលុយ តាមរយះវីង អស់ចំនួនរហូតដល់ទៅ

នៅខណៈពេលមុននេះបន្ដិច នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ភរិយា អតីតតារាសម្ដែងដ៏មានប្រជាប្រិយភាពនោះគឺ លោក ស៊ុត សុភា ហៅ ខៀវ ដែលប្រពន្ធរបស់គាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sarina Lucky Luy ដោយគាត់មានអារម្មណ៏ក្ដៅចិត្ដទាំងព្រឹក ព្រោះតែលុយរបស់គាត់ ត្រូវបានជនអនាមិកម្នាក់ បានបន្លំលួចយកទៅបាត់។

ក្នុងខ្លឹមសារ ដែលភរិយាលោក ខៀវ បានបង្ហោះនេះ បានស្នើសុំសួរទៅកាន់មហាជនមួយចំនួន ដោយដឹងពីដំណោះស្រាយនេះ សូមជួយប្រាប់គាត់ផង ដោយអ្នកនាង Sarina បានលើកឡើងយ៉ាងដូច្នេះថា៖”តើមានបងប្អូនណាដែលប្រើសេវាវេរលុយតាមវិង ហើយតែភាគីអ្នកទទួលមិនទាន់បានបើកផងមានគេបើកមុនបាត់ ហើយក្រុមហ៊ុនវិងដោះស្រាយអោយយើងរបៀបម៉េច?

ហើយតើប្រើរយះពេលប៉ុន្មានថ្ងៃទើបដោះស្រាយអោយយើងបាន? វេរលុយ ២០០០ដុល្លារ អោយគេមិនមែនតិចតួចទេ ហើយលុយក៏បាត់ គេមកចោទអ្នកផ្ញើរថា ថោកហើយថាពួកយើងធ្វើសុីទៅវិញ នរណាមិនក្ដៅ? ធ្វើមើលឯងមិនដែលស្គាល់លុយ ២០០០ដុល្លារ”។