ធ្ងន់កហើយអាប្អូន ជេរគេច្រើនណាស់ ទីបំផុតស្គាល់មុខជនអនាមិក ដែលយកគណនីហ្វេសប៊ុក Mey Mey បង្ហោះជេរអ្នកនាង ចន ចាន់លក្ខិណា ហើយ ដោយអ្នកនាងបាននិយាយពីជននេះធ្លាប់បាន

ប្រិយមិត្ដបានដឹងហើយ ចំពោះរឿងរ៉ាវកាលពីប៉ុន្មានថ្ងៃមុននេះ ដោយមានគណនី ហ្វេសប៊ុកក្លែងក្លាយមួយមានឈ្មោះ Mey Mey បានបង្ហោះសារជេរអ្នកនាង ចន ចាន់លក្ខិណា យ៉ាងសាហាវ ដោយបានប្រើប្រាស់ពាក្យសម្ដីអសុរោះជាច្រើន។ ទន្ទឹមនឹងនោះផងដែរ អ្នកនាង ចន ចាន់លក្ខិណា ក៏បានដាក់ពាក្យបណ្ដឹង ដើម្បីប្ដឹងបុគ្គលនេះ ដោយស្នើទៅកាន់សមត្ថកិច្ចខាងក្រុមបច្ចេកវិទ្យា ស្វែងរកអត្ដសញ្ញាណពិតប្រាកដបុគ្គលនេះ យកមកដាក់ទោសតាមនិតិវិធីច្បាប់។ ក្នុងនោះផងដែរ កាលពីម្សិលមុិញនេះ អ្នកនាង ចន ចាន់លក្ខិណា ក៏បានដឹងពីទីតាំងរបស់បុគ្គលនេះ គឺរស់នៅទឹកដីខេត្ដ កំពត ហើយបុគ្គលនេះ គឺមានឈ្មោះ រាជ។

ដោយឡែក នាថ្ងៃនេះ ទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកអ្នកនាង ចន ចាន់លក្ខិណា បានបង្ហាញមុខជនអនាមិក ដែលបានក្លែងបន្លំឈ្មោះ ហ្វេសប៊ុក Mey Mey បានហើយ ហើយអ្នកនាង ចន ចាន់លក្ខិណា ក៏បានសរសេរប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖

“មើលមុខបណ្តើរៗទៅបងប្អូន ប្រហែលគេហែក Acc ទៀតហើយ។ លើកមុនដូចជាលឺថាគេឃាត់ខ្លួនម្តងហើយនៅខេត្តកំពត។ មើលសំដីក្មេងនេះខមមិនដាក់ខ្ញុំទៅថាគេចាប់វាតែមួយថ្ងៃ២ ថ្ងៃគឺគេលែងវាវិញហើយ វាថាវាអាងខ្នង តើអ្នកណាជាខ្នងគាត់? ហេតុអ្វីបានជាបុគ្គលដែលធ្វើជាខ្នងគាត់ការពារបុគ្គលពាលបាតផ្សារដើរជេរគេដោយគ្មាហេតុផលដូច្នេះ?

បើដូច្នេះមែនគឺធ្វើអោយបុគ្គលនេះកាន់តែព្រហើនដើរជេរគេទាំងទទឹងទិស។ គេមិនរៀងចាលទេបើចាប់ភ្លាមលែងភ្លាមនោះ។ វាក្លាយជាសង្គមអនាធិបតេយ្យបើមិនព្រមានបុគ្គលរបៀបនេះ លើកនេះបើច្បាប់ធូររលុងជាមួយបុគ្គលនេះទៀតមហាជននិងបង្កើតច្បាប់ខ្លួនឯងម្តង។ បុគ្គលនេះវាដើរតួបានគ្រប់ទំរង់ តួឪពុកកំសត់ហើយអង្វរថាកូនគាត់សតិមិនគ្រប់ តួសង្សារដែលមិនដឹងរឿង ធ្វើជាឆ្ងល់ ធ្វើជាសួរ និង តួពាលបាតផ្សារ ។ល។ តាមពិតគឺជាមនុស្សតែមួយ”។

For More Videos Amazing