ឯកឧត្តម សៅ សុខា ជាការខ្មាសអៀនមួយធំណាស់ ប្រទេសគេបាត់បង់ព្រៃឈើ តែគេបានចំណូលពីការនាំឈើចេញដល់រាប់ពាន់លានដុល្លារ រីឯប្រទេសរបស់យើងព្រៃឈើបាត់បង់ លុយចូលថវិកាជាតិអត់មាន

ការកាប់បំផ្លាញ​ព្រៃឈើ​ ​នៅតែបន្តកើតមានឡើង​ នៅតាមតំបន់ព្រៃ​ធំ និងតាមតំបន់ភ្នំនានា​ បើទោះបីជាមានការរិះគន់ពីសំណាក់ប្រជាជន​ ឬក៏​អជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់ជាន់ថ្នាក់​យ៉ាងណាក៏ដោយ​ ហើយប្រជាជនខ្មែរក៏មានអារម្មណ៏សោកស្តាយជាខ្លាំង​ នៅពេលដែលឃើញព្រៃឈើរបស់ខ្លួន​ កំពុងតែឈានទៅដល់ភាពរេចរិលនាពេល​បច្ចុប្បន្ន​ និងអនាគត​ផងនោះ។

យ៉ាង​ណាមិញ​ ឯកឧត្ដម​ វិល្លាម​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ បាន​បង្ហោះ​ជា​សារសម្លេងរបស់​ឯកឧត្ដម​ សៅ​ សុខា​ ដែលមានការ​លេីកឡេីង​ពីបញ្ហា​ព្រៃឈើ​ដែលកំពុងទទួលរងនូវ​ការ​កាប់​ទន្រ្ទាន​ ដែលធ្វើឲ្យ​រងនូវ​ផលប៉ះពាល់ជាខ្លាំង​ ដោយមាន​អត្ថន័យ​ និង​ខ្លឹមសារ​រៀប​រាប់​ទាំង​ស្រុង​ថា៖​

«លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ថាជាការខ្មាសអៀនមួយធំណាស់ ខ្ញុំបានទទួលព័ត៌មានប្រទេសជិតខាងយើង

សល់ព្រៃ៦០ភាគរយនៃផ្ទៃដី ផ្ទុយទៅវិញគេបានចំណូលពីការនាំឈើចេញដល់រាប់ពាន់លានដុល្លារ។ រីឯប្រទេសរបស់យើងព្រៃឈើបាត់បង់ លុយចូលថវិកាជាតិអត់មាន»។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ អំពី​ការ​លេីកឡេីង​លំអិត​របស់​ឯកឧត្តម​ សៅ​ សុខា​ សូម​ធ្វើ​ការ​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing