ពិត​ជា​ស្ញប់ស្ញែង​ណាស់​ លោក​ ឈិន​ ឡុង​ ខំមកពីហុងកុងនិងអញ្ជេីញទស្សនកិច្ចសកម្មភាពសុីម៉ាក់​ ទោះបីជាមេឃកំពុងមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ​

ប្រិយមិត្ត​បានស្គាល់​រួចមកហេីយ​កំពូល​ក្បាច់​គុន​កុងហ្វូ​ចិន​ លោក​ Jackie Chan ហៅលោក​ ឈិន​ ឡុង​ ដែលជា​តារា​សម្ដែង​ដ៏ល្បីល្បាញលើសកលលោក​ ហេីយមកដល់ពេល​បច្ចុប្បន្ន​នេះ​ លោកមានវ័យ​ ៦៥ឆ្នាំ​ហេីយ​ខ្សែភាពយន្តដែល​លោក​ ឈិន​ ឡុង​ សម្តែងដំបូងបំផុត គឺរឿងក្រុមអ្នកប្រយុទ្ធវ័យក្មេងទាំង៧ ដែលត្រូវបានគេស្គាល់ផងដែរថាជា Big and Little Wong Tin Bar ដែលបានចេញផ្សាយលើកដំបូងនៅក្នុងឆ្នាំ ១៩៦២ ។

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Heng Ratana​ បាន​បង្ហាញ​ពី​អនុស្សាវរីយ៍​ដែល​កំពូល​ក្បាច់​គុន​កុងហ្វូ​ចិន​ លោក​ Jackie Chan ហៅលោក​ ឈិន​ ឡុង​ បានមកដល់​ប្រទេស​កម្ពុជា​ និងបាន​ថតរូប​ជុំគ្នាជា​មួយ​មន្ត្រី​សុីម៉ាក់​។ ក្នុង​នោះដែរ​ ម្ចាស់​គណនី​ខាងលើ​នេះ​ បានមានការ​លេីកឡេីង​ថា​៖

«មន្ត្រីសុីម៉ាក់ ពួកគាត់លេីកឡេីងថា​ មិនមែនចង់ថតប៉ុន្មានទេ​ តែតួកុនដ៏សែនល្បីល្បាញ​លេីពិភពលោកគឺលោកឈិន​ ឡុង​ សុំថតជាមួយហេីយ ​បេីមិនឱយថតក៏ដូចជាមិនសម​! បេីលោក ឈិន​ ឡុង​ ខំមកពីហុងកុងនិងអញ្ជេីញទស្សនកិច្ចសកម្មភាពសុីម៉ាក់​ ទោះបីជាកំពុងមានភ្លៀងធ្លាក់ខ្លាំងក៏ដោយផងនោះ! (ចេះតែនិយាយហ្មង​ មេីលមុខទៅដឹងហេីយ​ អ្នកណាសុំអ្នកណាថត)​!​ (រូបថតពីកាលអេីយកាលនោះណា ​នៅប៉ៃលិន)»។