ញាក់សាច់ ប្រពន្ឋតាមទាន់ប្តី យកស្រីស្នេហ៍ដេកក្នុងផ្ទះសំណាក់ ប្តីព្យាយាមបើកឡានរត់ ត្រូវបានប្រពន្ធកាក់បិទផ្លូវជិត បង្កអោយផ្អើលអ្នកភូមិទាំងកណ្តាលរាត្រី
|ប្រិយមិត្ដបានដឹងហើយថា ចំពោះរឿងលោក ថៃ នរៈសត្យា ដែលមានមុខតំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៏ ហើយបន្ទាប់ពីមានផ្ទុះរឿងបរិហារកេរ្ដិ៍ប្រពន្ធដើម និងបានបង្ហាញមុខភរិយាថ្មី នៅថ្ងៃឡើងគេហដ្ឋាន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុករួមមក ស្រាប់តែលោកត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ដ ដកតំណែងលោក ថៃ នរៈ សត្យាចេញ រដ្ឋលេខាធិការ ក្រសួងវប្បធម៍តែម្ដង។
ទន្ទឹមនឹងនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៏ពាក់ព័ន្ធនឹងរឿងនេះថា៖”ក្នុងឋានះជានាយករដ្ឋមន្ត្រីខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំង អស់លើការដកតំណែងនេះ។ ការដកតំណែងរបស់គាត់គឺចង់អោយថ្នាក់ដឹកនាំក្រសួងវប្បធម៏មានភាពស្អាតស្អំ។ ពួកអ្នកប្រពន្ធច្រើនត្រូវបានដកចេញជាបន្តបន្ទាប់និងបន្តដកចេញនៅពេលខាងមុខ។នេះជាអភិក្រមទី៥គឺការ(វះកាត់)”។
ដោយឡែកកាលពីយប់ម្សិលមុិញនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក អង្គភាពសារព័ត៍មាន TVFB បានបង្ហោះវីដេអូមួយ ដោយបង្ហាញពីសកម្មភាពមួយដ៏យ៉ាងភ្ញាក់ផ្អើល ដែលបានកើតឡើង នៅឯខេត្ដកោះកុង ដោយស្រ្ដីម្នាក់ជាប្រពន្ធដើម តាមទាន់ប្តីជាព្រះរាជអាជ្ញារងខេត្តកោះកុង យកស្រីស្នេហ៍ដេកផ្ទះសំណាក់។
ក្នុងនោះផងដែរ TVFB បានសរសេរប្រាប់ឱ្យដឹងពីហេតុការណ៏នេះថា៖”ស្រ្តីជាប្រពន្ឋដើម តាមទាន់ប្តីជាព្រះរាជអាជ្ញារងខេត្តកោះកុង យកស្រីស្នេហ៍ដេកផ្ទះសំណាក់ស្រែនាងផ្អើលអ្នកភូមិទាំងកណ្តាលរាត្រី វេលាម៉ោង ១១នឹង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន។ ខណ:ពេលស្រ្តីជាប្រពន្ឋតាមទាន់ប្តីលួចលាក់មានស្រីក្នុងផ្ទះសំណាក់រួចរូបនាងបាន
លើដៃសំពះស្នើរសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រើអភិក្រមទី5 ចំពោះទង្វើផិតក្បត់របស់ប្តីរូបនាងផង។ ព្រោះកន្លងមកសម្តេចធ្លាប់មានប្រសាសន៍ថា មន្ត្រីណាមានប្រពន្ធពីរបីត្រូវដកចេញពីដំណែង ដូច្នេះហេីយទេីបនាងដង្ហេីយអោយសម្តេចជួយអន្តរាគមន៍ក្នុងករណីលោកព្រះរាជអាជ្ញារងខេត្តកោះកុងរូបនេះ”។
សូមទស្សនាវីដេអូខាងក្រោម