បេក្ខជន សួង ស៊ីណាត ច្រៀងបទ សង្សារមួយខែពីរខែ ពិតជាពិរោះ ធ្វើអោយគណកម្មការពេញចិត្តណាស់

នារាត្រី​ថ្ងៃទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៩ម្សិលមិញ​នេះ​ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ បាន​ឈាន​មកដល់​សប្តាហ៍​ទី​២​ហេីយ​ ក្រោមការ​ចូលរួម​ពី​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ដែល​សុទ្ធតែ​មាន​សមត្ថភាព​ក្នុង​ការ​ច្រៀង​យ៉ាង​ពិរោះ​។

អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ គណៈកម្មការ​សុទ្ធសឹងតែ​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ ក៏ដូចជា​ប្រចាំ​ប្រទេស​កម្ពុជា​ ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជាយូរឆ្នាំមកហេីយ​ ដែលក្នុង​នោះ​រួមមាន​ដូចជា​ លោក ខេមរៈ សិរីមន្ត អ្នក​នាង​ ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន​។

ដោយឡែក​ ក្រឡេក​មក​មេីលពីបេក្ខជនមួយរូប​កាលពីរាត្រី​សប្ដាហ៍​ទី​២នេះ​​ គឺពិតជា​ធ្វេីបានល្អខ្លាំងណាស់ ដោយបានធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ មានការ​ភ្ញាក់​ផ្អើល​ និងពេញចិត្តជាខ្លាំង​ ជាមួយ​នឹង​សមត្ថភាព​ ដែលអាច​បកស្រាយ​បទ​ចម្រៀង​យ៉ាង​ពិរោះ​រណ្ដំ​បែបនេះ​។

បេក្ខជន​ដ៏មាន​សមត្ថភាព​រូបនេះ​មាន​ឈ្មោះ​ សួង​ សុីណាត​​ អាយុ​២១ឆ្នាំ​ រស់នៅ​​រាជធានីភ្នំពេញ​ បានលេីក​យក​បទចម្រៀង​មកធ្វេីការបកស្រាយ​មាន​ចំណង​ជើង​ថា​ “សង្សារ​មួយ​ខែ​ពីរខែ​“ ពិត​ជា​ពិរោះ​ណាស់​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ អំពី​សមត្ថភាព​របស់​បេក្ខជន​រូប​នេះ​ សូម​រីករាយ​ទស្សនា​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម