ប្លែក​តែម្តង​ជា​មួយ​បេក្ខជន​រូប​នេះ​ ដែលនឹកស្មានមិនដល់ថា​ អាច​ធ្វើ​បាន​ល្អ​បែប​នេះ​ ដោយ​បេក្ខជន​មក​ពី​រាជធានី​ភ្នំពេញ​ បកស្រាយ​បទ​ I’m not the only one​ មានវីដេអូ​

ពិត​ជា​ពិសេស​តែម្តង​ ដែលពាក់​កណ្តាល​ឆ្នាំ​២០១៩នេះ​ ក្រុម​ហ៊ុន​រស្មីហង្សមាស​ ដែលជាក្រុមហ៊ុនដ៏ធំសម្បើម មួយក្នុងប្រទេសកម្ពុជា បាននាំយកនូវកម្មវិធីថ្មីៗ ដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA​ មករៀបចំក្នុងប្រទេសកម្ពុជា ដែលផ្តល់ឱកាសឲ្យបេក្ខជនមានសមត្ថភាព ក្នុងវិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែងសមត្ថភាព ដណ្តើមយកជ័យលាភី។

សូម​ជម្រាប​ផងដែរ​ថា​ បេក្ខជនដែលចូលរួមប្រលង ច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីប្រលងចម្រៀង​ ដ៏អស្ចារ្យ​ ប្លែកពីគេមួយនេះ​ ម្ចាស់ជ័យលាភី​ នឹងទទួលបានប្រាក់រង្វាន់ចំនួន 100លានរៀល និងក្លាយខ្លួនជាតារាចម្រៀង​ កុងត្រាជំនាន់ថ្មី របស់ផលិតកម្មរស្មីហង្សមាសទៀតផង។

ដោយឡែក​ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ ដែលកាលពី​រាត្រី​ថ្ងៃទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៩​​នេះ​ បាន​ឈាន​មក​ដល់​សប្ដាហ៍​ទី​២ហេីយ​ ដែលរាល់​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ពិត​ជា​មាន​សមត្ថភាព​ និងធ្វេីបានល្អខ្លាំងណាស់។

ជាក់ស្តែង​ កាលពី​រាត្រី​សប្ដាហ៍​ទី​២​ បេក្ខជន​ គង់​វង្ស​ សីហ៍​ឬទ្ធិ​ ​អាយុ​ ២៣ឆ្នាំ​ រស់នៅ​រាជធានីភ្នំពេញ​​ បាន​លើក​យក​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​ “I’m not the only one“ ពិតជា​មាន​អារម្មណ៍​ថា​ប្លែក​ និងពិរោះ​រណ្ដំ​ចិត្ត​តែ​ម្ដង​ ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​កម្សាន្ត​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម