ពិត​ជារំភើបខ្លាំងណាស់! សុំមិត្តស្រីរៀបការដោយលុតជង្គង់​ រួចបំពាក់ជញ្ជៀននៅក្នុងចំនោមមិត្ត​ភក្តិ​ទាំងអស់នៅឯ…(មានវីដេអូ​)

ស្នេហា​គឺជាសេចក្តីស្រលាញ់មួយដែលកើតឡើងរវាងមនុស្ស២នាក់​ ហើយអ្វីដែលគេចង់បាននោះគឺការស្រលាញ់និងការយក​ចិត្ត​ទុក​ដាក់​លើ​គ្នាទៅវិញទៅមក​ លើសពីនេះ​ទោះទៀតនោះគឺពួកគេចង់មានពេលវេលាដ៏ល្អមួយ​ ដើម្បីរស់នៅជាមួយគ្នាអស់ជីវិត​ ទទួលយកសេចក្តីសុខ​ និង​សុភមង្គល​ពិតក្នុងឆាកជីវិតរបស់ពួកគេ​។

ប៉ុន្តែបើនិយាយពីគូរស្នេហ៏សម័យនេះវិញ​ គឺយើងមើលឃើញថា​ សេចក្តី​ស្រលាញ់​គឺមានភាពឆាប់រហ័សណាស់​ ដោយពេលខ្លះពួកគេគ្រាន់តែចាត់ទុកជាការសប្បាយមួយរយះពេល​ខ្លីតែប៉ុណ្ណោះ​ ដោយមិនថាខាងស្រី​ ឬក៏ខាងប្រុសឡើយ។

ក្រឡេកមកមើលក្នុង​វីដេអូ​នេះវិញ​ ពួកគេបាននាំគ្នាទៅបោះជុំរំនៅខេត្តមណ្ឌល​គិរី​ ដែលមើលទៅពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់នូវ​បរិយាកាស​នាពេលយប់​ បន្ទាប់មកក៏មានបុរសម្នាក់កាន់ផ្កាមួយបាច់​ រួចបានសំដៅទៅកាន់នារីម្នាក់ដែលជាគូរស្នេហ៏របស់គាត់។

រួចក៏បានលុត​ជង្គង់​ដាក់មុខនាង​ ក្នុងចំនោមមិត្ត​ភក្តិ​របស់​ពួកគេ​ជាច្រើន​ ស្របពេលនោះដែរ​ មិត្តភក្តិ​របស់គូរស្នេហ៏នោះក៏បានអុជកាំជ្រួច​ មានទាំង​ប៉ែត​ប៉ោងផងដែរនោះមើលទៅពិតជា​អស្ចារ្យ​ និងរំភើបខ្លាំងណាស់។

បន្ទាប់​មកបុរស​ម្នាក់នោះក៏ហុចផ្កាទៅកាន់គូរស្នេហ៏របស់គាត់​ ព្រមទាំងសុំនាងរៀបការតែម្តង​ សំលេងហ៊ោកកើតមានឡើងពី​មិត្តភក្តិ​របស់​ពួកគេ​ នារីជាគូរស្មេហ៏ក៏បានយល់ព្រម​ ហើយបុរសម្នាក់នោះក៏បានពាក់​ចិញ្ចៀន​អោយនាង​ជាមួយនិងសេចក្តីរំភើបជាខ្លាំង។

មិនតែប៉ុណ្ណោះ​ មិត្តភក្តិ​ក៏បានសំណូមពរអោយបុរសម្នាក់នោះថើបនារីជាគូរស្នេហ៏ផងដែរ​ ពិតជារំភើបជំនួសពួកគេខ្លាំងណាស់​ ហើយក៏​សូមជូនពរអ្នកទាំងពីរផងដែរអោយស្រលាញ់គ្នាជារៀងរហូត។ បើចង់ជ្រាបច្បាស់សូម​នូវសម្មភាពរបស់ពួកគេថាតើគួរអោយរំភើបយ៉ាងណា​ សូមទស្សនា​វីដេអូ​ខាង​ក្រោម​: