ក្រោយពីថៅកែ SOUND CLUB សូមអោយលោក បញ្ញាសិទ្ធិ​ ចូលមកសូមទោសក្រុមហ៊ុន ស្រាប់តែលោក បញ្ញាសិទ្ធ បង្ហោះសារទាំងខ្លួនកំពុងតែឈឺ នៅប្រទេសថៃ ដោយបានរៀបរាប់ថា

កាលពីមួយរយៈពេលប៉ុន្មានខែមុននេះ ប្រិយមិត្ដនឹងអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកប្រាកដជាបានជ្រាប ចំពោះរឿងរ៉ាវដ៏កក្រើតមួយ ពេញបណ្ដាញសង្គម ហ្វេសប៊ុក រួចហើយ ដោយលោក បញ្ញា សិទ្ធ ត្រូវបានក្លឹបកម្សាន្ដ ដ៏ធំនឹងមានឈ្មោះល្បីល្បាញ ក្នុងរាជធានីភ្នំពេញ និងជាក្លឹបកម្សាន្ដរបស់លោក ឧកញ៉ា ឌួង ឆាយ នោះគឺ សោនក្លឹប បានបង្ហោះសារនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយស្នើ “សូមអោយលោក បញ្ញា សិទ្ធ ចូលខ្លួនមកដោះស្រាយចំពោះបំណុល ដែលបានជំពាក់សោនក្លឹប ក្នុងកំឡុងពេលធ្វើការនៅទីនោះ”។

ជាក់ស្ដែង ក្នុងកំឡុងពេលនោះ SOUND CLUB បានបង្ហោះសារ ដោយស្នើឲ្យលោក បញ្ញា សិទ្ធ ចូលខ្លួនមកដោះស្រាយនេះ គឺលោកកំពុងស្ថិតនៅប្រទេសក្រៅ ដែលកំពុងបំពេញភារកិច្ចឡើងសម្ដែង។ ក្រោយមកលោក បញ្ញា សិទ្ធ ក៏បានត្រលប់មកដល់ប្រទេសកម្ពុជាវិញ ក៏បានចូលខ្លួនដោះស្រាយបំណុលទាំងនោះ ជាមួយនឹងសោនក្លឹប ចប់សប់គ្រប់តែម្ដង។

ទន្ទឹមនឹងនេះផងដែរ កាលពីពេលថ្មីៗនេះ លោក បញ្ញា សិទ្ធ ក៏យល់ព្រមផ្ដល់កិច្ចសំភាសន៏មួយជាមួយ ទូរទស្សន៏ Fresh News ក្នុងកម្មវិធីមួយ ដោយក្នុងខណៈពេលនេះ រូបលោកក៏បានលើកឡើងនិយាយ អំពើរឿងរ៉ាវជំពាក់លុយ សោនក្លឹប ដើម្បីជាការលាតត្រដែងរឿងរ៉ាវទាំងអស់នេះជូនទៅដល់សាធារណជន អោយបានជ្រាបចំពោះរឿងនេះ ដើម្បីកុំឲ្យមានការភ័ន្ដច្រឡំចំពោះរូបលោកថា បានគេចលេសមិនព្រមដោះស្រាយ បំណុលជូនសោនក្លឹប។

ប៉ុន្ដែស្រាប់តែកាលពីយប់ម្សិលមុិញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ចំពោះការបកស្រាយរបស់លោក បញ្ញា សិទ្ធ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានលោកឧកញ៉ា ឌួង ឆាយ ស្ដាប់រួចហើយក៏បានប្រតិកម្មទៅវិញយ៉ាងខ្លាំង ដោយរូបលោកបានសរសេរលាតត្រដែងសាច់រឿងទាំងប៉ុន្មាន ចំពោះការខ្ចីលុយរបស់លោក បញ្ញា សិទ្ធ នៅលើគេហទំព័រផេក SOUND CLUB ហើយអោយលោក បញ្ញា សិទ្ធ ធ្វើការបកស្រាយ ការពិតចំពោះរឿងនេះវិញ និងសូមទោសដល់ក្រុមហ៊ុន បើមិនដូច្នេះទេ ខាងក្រុមហ៊ុនរបស់លោក និងដាក់ពាក់បណ្ដឹងតាមផ្លូវច្បាប់ ចំពោះរឿងនេះតែម្ដង។

ដោយឡែក ក្នុងខណៈពេលនេះផងដែរ លោក បញ្ញា សិទ្ធ គឺកំពុងស្ថិតនៅមន្ទីរពេទ្យប្រទេសថៃ ដើម្បីសម្រាកព្យាបាលវះកាត់សាច់បំពង់ក ដោយក្រុមគ្រូពេទ្យប្រទេសថៃ តម្រូវឲ្យលោក កុំនិយាយស្ដីអ្វីទាំងអស់រយៈពេល ២សប្ដាហ៏ផងដែរ ដើម្បីឲ្យបំពង់ករបសលោក ជាសះស្បើយធម្មតាសិន ទើបអាចនិយាយស្ដីបានជាធម្មតាវិញ។

ក្នុងនោះផងដែរ លោកក៏បានភ្ជាប់សារមួយឃ្លាថា៖”ហេតុអីមានរឿងជាមួយខ្ញុំមិនចេះចប់មិនចេះហេីយ មិនបាញ់សំលាប់ខ្ញុំតែម្តងទៅ ខ្ញុំមិនចង់ចាញ់ឈ្នះជាមួយអ្នកណាទេសូមតែសេចក្តីសុខតែប៉ុណ្ណោះ ពេលនេះខ្ញុំកំពុងសំរាកពន្យាបាលនឹងទទួលកាវះកាត់ពីគ្រូពេទ្យថៃ សាច់បំពុងករខ្ញុំ ខ្ញុំមិនអាច ឡាយ Facebook នឹងនិយាយបានទេ”។

For More Videos Amazing