ព្រឺសំបុល ដូចអោយហេតុមុនចឹង មុនពេលដែលប្អូនស្រីត្រូវរថយន្ត Rang Rover បុកស្លាប់ ប្អូនស្រីបាន Comment ប្រាប់មិត្តភក្តិរបស់ប្អូនស្រីទាំងអស់គ្នាថា​

ករណីគ្រោះថ្នាក់ចរាចរណ៏បង្កឡើង ដោយរថយន្ដម៉ាក Range Rover ពណ៏ស ស៊េរីឆ្នាំ២០១៤ ដោយពាក់ស្លាក់លេខភ្នំពេញ 2BG-7668 បានបុកយុវតីជាសិស្សសាលាម្នាក់រៀនថ្នាក់ទី៩ ដែលមានឈ្មោះ ប៉ន សំអាត ជាជនរងគ្រោះ បណ្ដាលធ្វើអោយស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ។

ទន្ទឹមនឹងនេះផងដែរ មុនថ្ងៃកើតហេតុមួយថ្ងៃ គឺថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៣:៥២នាទីរសៀល នាងបាន
បង្ហោះសារចម្លែកមួយឃ្លា នៅលើគណនី ហ្វេសប៊ុករបស់នាង ហើយក៏ជាសារចុងក្រោយនៅក្នុងទំព័រគណនីហ្វេសប៊ុករបស់នាង ដែលមានឈ្មោះថា Mā Kā Gää ដែលមានខ្លឹមសារថា៖”Hiiiiiiii ថ្ងៃរះគង់លិច កាស្រលាញ់គង់ស្អប់ ទីបញ្ចប់ក៏នៅម្នាក់ឯងដដែល A.L.O.N.E”

បន្ថែមពីលើនេះ ស្រាប់តែពេលនេះ មានលេចធ្លាយរឿងរ៉ាវដ៏គួរឲ្យងឿងឆ្ងល់ និងជាប្រផ្នូលមុនពេលរូបនាង ត្រូវបានរថយន្ដ Range Rover បុកមកលើនាង ដែលបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ដោយនាងបានចូលទៅខមិន ក្នុងការបង្ហោះរបស់ម្ចាស់គណនី ហ្វេសប៊ុកមួយ មានឈ្មោះ ណាត់ ដាវ ដោយបានសរសេរថា៖”ខ្ញុំជិតលេងបានឃើញមុខ អ្នកទាំងអស់គ្នាហើយ ចេ”។

For More Videos Amazing