ក្រោយពីនាយចឺម ត្រូវបានចោរលួចទូរស័ព្ទនៅលើឆាករួចមក ពេលនេះនាយចឺមកំពុងតែភ័យ ព្រោះខ្លាច

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះរឿងនាយ ចឺម ដែលជាតារាចម្រៀងប្រចាំផលិតកម្ម Sunday ត្រូវបានចោរលូកចូលហោប៉ៅលួចយកទូរស័ព្ទរបស់ខ្លួន ម៉ាក IPhone XsMax ពណ៏ទឹកមាស កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងកំឡុងពេលរូបលោកកំពុងសម្ដែងច្រៀងនៅកម្មវិធី Concertមួយកន្លែង ស្ថិតនៅផ្សារបឹងប៉ៃតង។

ពាក់ព័ន្ធចំពោះរឿងបាត់ទូរស័ព្ទនេះ គឺធ្វើឲ្យនាយ ចឺម មានការភ័យស្លន់ស្លោ និងព្រួយបារម្ភជាខ្លាំងចំពោះរឿងនេះ ដោយនៅក្នុងទូរស័ព្ទរបស់លោក មានឯកសារ រួមជាមួយនឹងរឿងសម្ងាត់ឯកជនជាច្រើន បូករួមជាមួយលេខទំនាក់ទំនង ក្រុមការងាររបស់លោក នៅក្នុងស្មាតហ្វូនទំនើប IPhone XsMax។

ទន្ទឹមនឹងនេះផងដែរ បើយោងតាមប្រភពច្បាស់ការណ៏បានប្រាប់ឱ្យដឹងថា៖”ក្រោយបាត់ស្មាតហ្វូន IPhone XsMax នោះទៅ តារាចម្រៀងវ័យក្មេងរូបនេះ កំពុងតែពិបាកចិត្ដ ក៏ព្រោះតែបាត់លេខទូរស័ព្ទ ទំនាក់ទំនងការងារជាច្រើន រូបភាពសំខាន់ៗ និងឯកសារមួយចំនួន ហើយអ្វីដែលកាន់តែពិសេសនោះ គឺរឿងឯកជន ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាខាងក្រៅ”។

For More Videos Amazing