ស្តែងខ្លាំងណាស់ សកម្មភាពប្រជាពលរដ្ឋ ជិះឡានដេញតាមចាប់ចោរលួចប្លន់ម៉ូតូ ស្តែងៗ ធ្វើអោយចោរភ័យ ផ្តួលម៉ូតូរត់គេចខ្លួន

នៅក្នុងសង្គមខ្មែរក្នុងពេលបច្ចុប្បន្ននេះ ភាពអសន្តិសុខ ដូចជាករណីចោរឆក់ ចោរលួច ចោរប្លន់ គឺឃើញមានការកើតមានឡើងជារៀងរាល់ថ្ងៃ ដោយធ្វើឲ្យប្រជាជន ខ្មែរ មានការភ័យខ្លាចជាខ្លាំង បើទោះជាមានការចូលរួមពីមន្រ្តី មូលដ្ឋាន និងសមត្ថកិច្ច នៅតាមតំបន់យ៉ាងណានោះ ក៏នៅតែកើតមានឡើង។

ជាក់ស្ដែង ដូចកាលពីយប់ម្សិលមុិញនេះ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ករណីចោរប្លន់ម៉ូតូមួយបានកើតឡើង បណ្ដាលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងនោះផងដែរ ទាក់ទងចំពោះករណីចោរប្លន់ម៉ូតូ កាលពីយប់ម្សិលមុិញនេះ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Sovan RithKin ភ្ងាក់ងារអង្គភាពសារព័ត៍មាន TVFB បានប្រាប់ឱ្យដឹងថា៖

“ដូចជាអាណាធិបតេយ្យពេកហើយ! ជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿង ដេញតាមជនរងគ្រោះ ហើយ ធ្វើសកម្មភាព ធាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រឹមសេ១២៥cc ពីជនរងគ្រោះបានសម្រេច តែដោយពេលនោះជនរងគ្រោះ បានព្យាយាមរត់ ដកយកសោរ ម៉ូតូរបស់គេទាន់ ហើយគេក៏រត់គេចចេញ ធ្វើអោយម៉ូតូរបស់គេនោះមិនអាចដេរឆេះឡើយ តែបក្ខពួកក្រុមជនសង្ស័យនោះ នៅតែលើកយកម៉ូតូ

របស់ជនរងគ្រោះ ហើយខំជិះរុញគេច តែមានប្រជាពលរដ្ឋក៏ដូចជាអ្នកបើករថយន្តលុច្សស៊ីសមួយគ្រឿងឃើញ ហេតុការណ៏នេះ ក៏ បើក រថយន្ដដេញតាមជនសង្ស័យនោះ ពីក្រោយរហូត ហើយគាត់ស្រែកពេញផ្លូវ ធ្វើឲ្យជនសង្ស័យនោះភ័យ ក៏ដួលម៉ូតូរត់គេចខ្លួនបាត់ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ នាវេលាម៉ោង ២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០១៩។ បុរសដែលបើករថយន្ដដេញតាមក្រុមជនសង្ស័យខាងលើក៏បានអះអាងថាពួកនេះ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះ ឃើញបែបនេះគាត់ក៏បានបើករថយន្ត ដេញតាមពីក្រោយរហូតតែម្តង”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing