សង្វេគខ្លាំងណាស់ លោកនាយក នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក មានសេចក្ដីក្រៀមក្រំជាទីបំផុត ចំពោះមរណៈភាពរបស់សិស្សស្រី ប៉ន សំអាត ដែលត្រូវបានរថយន្ត Rang Rover បុកស្លាប់ ដែលជាសិស្សថ្នាក់ទី

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងកាលពីម្សិលមុិញនេះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដែលបង្កឡើងដោយរថយ​ន្តស៊េរី​ទំ​​​​នើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-7668 បានបុកគ្នាជាមួយម៉ូតូ Honda Dream ស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេ​ត្តត្បូ​ង​ឃ្មុំ(មុខ​ស្ន​ងការដ្ឋានចាស់) បណ្ដាលធ្វើឲ្យក្មេងស្រីសិស្សសាលា ជាអ្នកបើកបរម៉ូតូ ស្លាប់បាត់បង់ជីវិត នៅពេល​បញ្ចូនទៅដល់មន្ទីរពេទ្យ។

ដោយឡែកយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក វិទ្យាល័យ ហ៊ុន សែន ពញាក្រែក បានបង្ហោះវីដេអូ ចំពោះទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់ប្អូនស្រីជាជនរងគ្រោះខាងលើ ដោយមានការអញ្ចើញចូលរួមពីសំណាក់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ហើយលោកក៏បានសរសេរប្រាប់ឱ្យដឹងថា៖

“លោកនាយក នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក មានសេចក្ដីក្រៀមក្រំជាទីបំផុតចំពោះមរណៈភាពរបស់សិស្សឈ្មោះ ប៉ន សំអាត ភេទស្រីជាសិស្សថ្នាក់ទី៩”B”នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក កាលពីវេលាម៉ោង
១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយគ្រោះថ្នាក់ចរាចរណ៍។ សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់សិស្សឈ្មោះ ប៉ន សំអាត បានទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing