កាន់តែក្តៅហើយពេលនេះ ភរិយាលោកឧកញ៉ា ឌួង ឆាយ បាននិយាយថាអោយចំៗ ទៅកាន់លោក បញ្ញាសិទ្ធិ អំពីរឿងជំលុយក្រុមហ៊ុនថា​

កាលពីមួយរយៈពេលប៉ុន្មានខែមុននេះ ប្រិយមិត្ដនឹងអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកប្រាកដជាបានជ្រាប ចំពោះរឿងរ៉ាវដ៏កក្រើតមួយ ពេញបណ្ដាញសង្គម ហ្វេសប៊ុក រួចហើយ ដោយលោក បញ្ញា សិទ្ធ ត្រូវបានក្លឹបកម្សាន្ដ ដ៏ធំនឹងមានឈ្មោះល្បីល្បាញ ក្នុងរាជធានីភ្នំពេញ និងជាក្លឹបកម្សាន្ដរបស់លោក ឧកញ៉ា ឌួង ឆាយ នោះគឺ សោនក្លឹប បានបង្ហោះសារនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយស្នើ “សូមអោយលោក បញ្ញា សិទ្ធ ចូលខ្លួនមកដោះស្រាយចំពោះបំណុល ដែលបានជំពាក់សោនក្លឹប ក្នុងកំឡុងពេលធ្វើការនៅទីនោះ”។

ជាក់ស្ដែង ក្នុងកំឡុងពេលនោះ SOUND CLUB បានបង្ហោះសារ ដោយស្នើឲ្យលោក បញ្ញា សិទ្ធ ចូលខ្លួនមកដោះស្រាយនេះ គឺលោកកំពុងស្ថិតនៅប្រទេសក្រៅ ដែលកំពុងបំពេញភារកិច្ចឡើងសម្ដែង។ ក្រោយមកលោក បញ្ញា សិទ្ធ ក៏បានត្រលប់មកដល់ប្រទេសកម្ពុជាវិញ ក៏បានចូលខ្លួនដោះស្រាយបំណុលទាំងនោះ ជាមួយនឹងសោនក្លឹប ចប់សប់គ្រប់តែម្ដង។

ទន្ទឹមនឹងនេះផងដែរ កាលពីពេលថ្មីៗនេះ លោក បញ្ញា សិទ្ធ ក៏យល់ព្រមផ្ដល់កិច្ចសំភាសន៏មួយជាមួយ ទូរទស្សន៏ Fresh News ក្នុងកម្មវិធីមួយ ដោយក្នុងខណៈពេលនេះ រូបលោកក៏បានលើកឡើងនិយាយ អំពើរឿងរ៉ាវជំពាក់លុយ សោនក្លឹប ដើម្បីជាការលាតត្រដែងរឿងរ៉ាវទាំងអស់នេះជូនទៅដល់សាធារណជន អោយបានជ្រាបចំពោះរឿងនេះ ដើម្បីកុំឲ្យមានការភ័ន្ដច្រឡំចំពោះរូបលោកថា បានគេចលេសមិនព្រមដោះស្រាយ បំណុលជូនសោនក្លឹប។

ប៉ុន្ដែស្រាប់តែកាលពីយប់ម្សិលមុិញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ចំពោះការបកស្រាយរបស់លោក បញ្ញា សិទ្ធ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានលោកឧកញ៉ា ឌួង ឆាយ ស្ដាប់រួចហើយក៏បានប្រតិកម្មទៅវិញយ៉ាងខ្លាំង ដោយលោកឧកញ៉ា ឌួង ឆាយ បានសរសេរនៅលើគេហទំព័រ ហ្វេសប៊ុកផេក SOUND CLUB តែម្ដង។

ជាមួយគ្នានោះផងដែរ ភរិយាជាទីស្រលាញ់របស់លោក ឧកញ៉ា ឌួង ឆាយ នោះគឺ លោកជំទាវ Deth Malina ក៏បានប្រតិកម្មចំពោះ លោក បញ្ញា សិទ្ធ ផងដែរ ហើយថែមទាំងបង្ហោះសារមួយឃ្លា ដែលមានខ្លឹមសារយ៉ាងដូច្នេះទៅវិញថា៖”កំពូលតារាសំដែងខ្មែរ ពិតជាសូមសរសេីរមិនមែនសំដែងតែក្នុងកុនទេសូម្បីតែជីវិតពិតខ្លួនឯងក៏សំដែងដោយការកុហកសមណាស់ ប៉ុន្តែល្អអាក្រក់ការពិតមាន សូមបញ្ចាក់ជីវិតពិតមិនមែនក្នុងកុនសាច់រឿងទេយល់អត់ ខ្មាស់គេជំនួសធ្វេីចឹងទៅរួច កុហកគេបានតែខ្លួនឯងដឹងច្បាស់ណាស់ថាសន្ដានយេីងយ៉ាងម៉េច”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing