ថៅកែ Sound Club ខឹងទ្រាំពុំបាន ក៍បញ្ចេញវីដេអូរៀបរាប់អំមូលហេតុដើមទងលោក បញ្ញាសិទ្ធិ​ ជំពាក់លុយក្រុមហ៊ុន និងសូមអោយលោក បញ្ញាសិទ្ធិ​ សូមទោសដល់ក្រុមហ៊ុន បើមិនដូច្នោះទេក្រុមហ៊ុននិង

កាលពីមួយរយៈពេលមុននេះ ប្រិយមិត្ដប្រាកដជាបានជ្រាប ចំពោះរឿងរ៉ាវដ៏កក្រើតមួយ ពេញបណ្ដាញសង្គម ហ្វេសប៊ុក រួចហើយ ដោយលោក បញ្ញា សិទ្ធ ត្រូវបានសោនក្លឹប ដ៏មានឈ្មោះល្បីល្បាញ ក្នុងរាជធានីភ្នំពេញ និងជាក្លឹបកម្សាន្ដរបស់លោក ឧកញ៉ា ឌួង ឆាយ បានបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ពាក់ព័ន្ធចំពោះរឿង សូមអោយលោក បញ្ញា សិទ្ធ ចូលខ្លួនមកដោះស្រាយចំពោះបំណុល ដែលបានជំពាក់សោនក្លឹប ក្នុងកំឡុងពេលធ្វើការនៅទីនោះ។ ក្រោយមករូបលោក ក៏បានដោះស្រាយបំណុលទាំងនោះ អស់រលីងក្រោយពីត្រលប់មកពីប្រទេសក្រៅវិញ។

ទន្ទឹមនឹងនេះផងដែរ កាលពីពេលថ្មីៗនេះ លោក បញ្ញា សិទ្ធ ក៏ត្រូវបានអញ្ចើញចូលរួមក្នុងកម្មវិធីមួយ របស់ទូរទស្សន៏ Fresh News ហើយក៏បាននិយាយបកស្រាយ និងលាតត្រដែងអំពីរឿងរ៉ាវទាំងប៉ុន្មាន ដែលកើតឡើងចំពោះខ្លួនពាក់ព័ន្ធនឹងរឿងរ៉ាវជំពាក់លុយសោនក្លឹប។ ប៉ុន្ដែស្រាប់តែកាលពីយប់ម្សិលមុិញនេះ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីលោកឧកញ៉ា ឌួង ឆាយ បានទស្សនាការបកស្រាយរបស់លោក បញ្ញា សិទ្ធ នៅក្នុងទូរទស្សន៏របស់ Fresh News រួចមក ស្រាប់តែលោកឧកញ៉ា ឌួង ឆាយ មានការប្រតិកម្មយ៉ាងខ្លាំង និងបានឆ្លើយតបទៅវិញ ដោយបានលើកឡើងនឹងបានប្រាប់ពីរឿងរ៉ាវទាំងអស់ អោយមហាជនបានជ្រាប ដោយមានខ្លឹមសារថា៖

“SOUND CLUB សូមបកស្រាយពីបុគ្គលឈ្មោះ កា បញ្ញាសិទ្ធ ដែលបានបកស្រាយក្នុងសារព័ត៌មាន​ TV Fresh New នៅថ្ងៃទី 6/07/2019។ ដែលបុគ្គល កា បញ្ញាសិទ្ធិ​និយាយបែរជាយកគុណសងទោសទៅវិញ ដោយមិនបានដឹងគុណដែលក្លឹបបានជួយអោយធ្វើការតាំងពីដេីម រហូតដល់ចប់ ហេីយបុគ្គលនេះនិយាយរមើលគុណលុយដែលក្រុមហ៊ុនបានជួយដូចជា ចំនួនតិចណាស់ ភ្លេចពេលខ្លួនទឹកភ្នែកបានលុយនឹងហេីយជួយអ្នកដោះទុក្ខ។

ជាដេីមហេតុ បុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ​ បានធ្វេីការអោយ SOUND CLUB​ អស់រយៈពេលជាងមួយឆ្នាំ ដោយបុគ្គល កា​ បញ្ញាសិទ្ធិ​ បានខ្ចីលុយពីក្រុមហ៊ុនជារៀងរាល់ខែ ដេីម្បីយកទៅព្យាបាលជំងឺម្តាយនឹងសងទៅអោយអ្នកចងកាប្រាក់ជារៀងរាល់ខែ។ ដោយនៅថ្ងៃទី 26/03/2018 អ្នកចងការប្រាក់របស់បុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ​បានមកទារប្រាក់ពីបុគ្គល បញ្ញាសិទ្ធិ​ ជំពាក់ដល់សោនក្លឹបដោយបុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ​ គ្មានប្រាក់នឹងការប្រាក់សងគេក៏មានការយំទួញសោកបោកខ្លួន នៅក្នុងក្លឹប ដោយឃេីញដូច្នេះ ក្រុមហ៊ុនសោនក្លឹប ក៏មានក្តីអាណិតមេត្តាក៏បានអោយប្រាក់ខ្ចីសងគេ កា បញ្ញាសិទ្ធិដោយសារមានក្តីមេត្តាអាណិតអាសូរ របស់ក្រុមហ៊ុនក៏បានបន្ថែមប្រាក់អោយខ្ចីបន្ថែម ២០០០$ ជាង សរុបទាំងប្រាក់ជំពាក់ចាស់និងថ្មីជិត ៤០០០$​ ដោយគ្មានយកការប្រាក់ពីបុគ្គលឈ្មោះ ការ​ បញ្ញាសិទ្ធិ​ សូម្បីតែមួយសេនរយះពេលជាង ១ឆ្នាំ។

បន្ទាប់ពីធ្វេីការបានមួយរយៈលោក កា បញ្ញាសិទ្ធ ​ក៏បានធ្វេីការសុំលាឈប់ពីក្រុមហ៊ុន បន្ទាប់ពីការលាឈប់របស់កា បញ្ញាសិទ្ធ ក្រុមហ៊ុនក៏បានអោយធ្វេីកិច្ចសន្យាជាមួយ កា បញ្ញាសិទ្ធ នៅពេលដែលលោកបានលាឈប់ថ្ងៃ 05.01.2019 ពីសោនក្លឹប គឺតម្រូវឲ្យសងប្រាក់ដែលនៅសល់ចំនួន ២,៧១៥$​ ពីសោនក្លឹបក្នុងរយៈពេល ៣ខែតាមកិច្ចសន្យា ដោយលោក កា បញ្ញាសិទ្ធិ​ ក៏បានព្រមព្រៀងគ្នាតាមកិច្ចសន្យា។ ប៉ុន្តែនៅពេលលោក កា​ បញ្ញាសិទ្ធ​សងប្រាក់គឺលោកពុំបានធ្វេីតាមកិច្ចសន្យានោះទេ។

ដោយក្នុងរយៈពេល ៥ខែគឺលោក កា បញ្ញាសិទ្ធិ​គាត់បានសងលុយ បានត្រឹមតែ ៥០០$ ប៉ុណ្ណោះនៅខែ 05/2019 មកឲ្យសោនក្លឹប។ ក្រោយមកខាងក្រុមហ៊ុនក៏បានទំនាក់ទំនងទៅបុគ្គលឈ្មោះ កា​ បញ្ញារសិទ្ធ ម្តងហេីយម្តងទៀត ដើម្បីទាក់ទងឲ្យមកដោះស្រាយលុយក្រុមហ៊ុនដែលជំពាក់នៅសល់ ដោយជាក់ស្ដែងបុគ្គលឈ្មោះ កា​ បញ្ញាសិទ្ធិ មិនបានឆ្លើយតបនឹងកុហកថ្ងៃនេះថ្ងៃនោះនិយាយទៅ គឺជំពាក់លុយក្រុមហ៊ុនទេតែធ្វេីចរិកមិនថ្លៃថ្នូរដល់ពេលសងលុយគេចវេស ហេីយមិនប្រាប់អោយក្រុមហ៊ុនដឹងពីដំណឹងរបស់លោកជាច្រេីនដង ទើបក្រុមហ៊ុនបានបង្ហោះតាមបណ្ដាញសង្គមសារព័ត៌មានហ្វេសប៊ុក ដើម្បីឲ្យបុគ្គលឈ្មោះ កា ​បញ្ញាសិទ្ធិ ចូលមកដោះស្រាយ។

បន្ទាប់ពីបង្ហោះបណ្ដាញសង្គមសារព័ត៌មានហ្វេសប៊ុករួចមក លោកបានឆ្លើយតបមកក្រុមហ៊ុន ដោយទុកពេលរយៈពេលអោយលោកមួយសប្តាហ៍ទៀត ដេីម្បីមកដោះស្រាយហើយក្រុមហ៊ុនក៏យល់ព្រម បន្ទាប់ពីរយៈពេលមួយសប្តាហ៍មកលោក​ កា​ បញ្ញាសិទ្ធិ ក៏បានសងប្រាក់ដេីម្បីបញ្ចប់កាជំពាក់។ ដោយជាក់ស្តែងក្រុមហ៊ុនបានឃើញការឡាយវីដេអូរបស់លោក កា បញ្ញាសិទ្ធ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងTV Fresh New ខុសពីការពិតនឹងកិច្ចសន្យាដោយលោកបាននិយាយថាក្រុមហ៊ុនពុំបានប្រាប់អោយលោកបានដឹងជាមុន ទេីបក្រុមហ៊ុនសុំបកស្រាយអោយ

យល់ច្បាស់ពីបុគ្គល ឈ្មោះ កា បញ្ញាសិទ្ធ​ជាមនុស្សមិនដឹងគុណដែលក្រុមហ៊ុនបានជួយពីមុនមក បែរជា​យកទោសមកសងគុណទៅវិញ ដោយសារបុគ្គលនេះមិនព្រមនិយាយចំរឿងការពិតទេបែរជាយករឿងដែលបានដោះស្រាយយូរខែហេីយមកបកស្រាយគ្មានការពិតបំភ្លេីសក្រុមហ៊ុនអាក្រក់យកខ្លួនឯងល្អ ដូច្នេះ​ក្រុមហ៊ុនសុំបកស្រាយអោយ ស្គាល់ពីបុគ្គលឈ្មោះ កា បញ្ញសិទ្ធ​ អោយបងប្អូនជ្រាបច្បាស់​ ហេីយបេីបុគ្គលនេះបេីមិនធ្វេីការបកស្រាយការពិតនិងសូមទោសដល់ក្រុមហ៊ុនទេ ខាងក្រុមហ៊ុននិងដាក់ពាក់បណ្ដឹងតាមផ្លូវច្បាប់ សូមអគុណ”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing