ព្រឺ​រោម​តែម្តង​ បទចម្រៀង​ ធុញ​បងមែនទេ​ ពី​បេក្ខជន​រស់នៅ​រាជធានីភ្នំពេញ​ ធ្វើ​ឲ្យ​គណកម្មការ​ទាំង​៤រូប​សរសើរ​មិន​ដាច់​ពី​មាត់​

កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ ដែលកាលពី​រាត្រី​ថ្ងៃទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៩​​នេះ​ បាន​ឈាន​មក​ដល់​សប្ដាហ៍​ទី​២ហេីយ​ ដែលរាល់​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ពិត​ជា​មាន​សមត្ថភាព​ និងធ្វេីបានល្អខ្លាំងណាស់។

ជាមួយ​គ្នា​នេះ​ដែរ​ គណកម្មការដែល​ជា​កំពូល​តារា​ចម្រៀង​ដ៏ល្បី​ទាំងបួន​រូប​ ដែលរួមមានដូចជា លោក ខេមរៈ សិរីមន្ត អ្នក​នាង​ ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន​ នឹងចូលរួមបង្កើនសមត្ថភាពច្រៀង​ ក៏ដូចជា​ផ្តល់នូវ​បទពិសោធន៍​ដល់​បេក្ខជន​ទាំង​អស់​ ដែលបាន​ចូលរួម​ប្រកួត​ ក្នុងសមរភូមិដ៏អស្ចារ្យ​ មួយ​នេះ។​

ដោយឡែក​ ក្រឡេក​មក​មេីលពីបេក្ខជនមួយរូប​កាលពីរាត្រី​សប្ដាហ៍​ទី​២នេះ​​ គឺពិតជា​ពិសេស​តែម្តង​ ដោយប្អូនប្រុស​អាច​ទទួល​បាន​ Yes ពី​គណកម្មការ​ទាំង​ ៤រូប​ និង​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ មានការ​ភ្ញាក់​ផ្អើល​ និងពេញចិត្តជាខ្លាំង​ជាមួយ​នឹង​សមត្ថភាព​ ដែលអាច​បកស្រាយ​បទ​ចម្រៀង​យ៉ាង​ពិរោះ​រណ្ដំ​បែបនេះ​។

បេក្ខជន​ដ៏មាន​សមត្ថភាព​រូបនេះ​មាន​ឈ្មោះ​ ពេជ្រ​ ជេត្រា​ អាយុ​២៩ឆ្នាំ​ រស់នៅ​​រាជធានីភ្នំពេញ​ បានលេីក​យក​បទចម្រៀង​មកធ្វេីការបកស្រាយ​មាន​ចំណង​ជើង​ថា​ “ធុញ​បងមែនទេ​“ ស្តាប់​ហេីយ​ព្រឺ​រោម​តែម្តង​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​អំពី​សមត្ថភាព​របស់​បេក្ខជន​រូប​នេះ​ សូម​រីករាយ​ទស្សនា​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម