ស្អាតកប់ ទីបំផុតម៉ូតូ Honda Click 150i ឆ្នាំ២០២០ មានលក់នៅក្នុងប្រទេសកម្ពុជាយើងហើយ ដែលមានតម្លៃ
|ម៉ូតូគីជាប្រភេទមធ្យោបាយធ្វើដំណើរមួយ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង នៅក្នុងបណ្ដាលប្រជាពលរដ្ឋទូទាំងពិភពលោក ជាពិសេសប្រជាជនអាសុីតែម្ដង ព្រោះគេនិយមជិះវា ជាពិសេស គឺវ័យកណ្តាល និងវ័យចាស់ ដោយងាយស្រួលក្នុងការធ្វើដំណើរបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។
ដោយឡែក ស្រាប់តែកាលពីពេលថ្មីៗនេះ ក្រឡែកទៅមើលក្រុមហ៊ុន ហុងដា ម៉ូតូ ស្ថិតនៅប្រទេសថៃ វិញ បានធ្វើការដាក់បង្ហាញម៉ូតូ Honda Click 150i ម៉ូដែលឆ្នាំ ២០២០ បានចំនួន១សប្ដាហ៏រួចមកហើយ ប៉ុន្ដែក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ស្រាប់តែវាបានលេចវត្ដមាននៅក្នុងទីក្រុងភ្នំពេញហើយ ដោយជាហេតុធ្វើឲ្យមិត្ដៗយុវវ័យមានចិត្ដស្រលាញ់ចង់បានវាយ៉ាងខ្លាំង។
ជាមួយគ្នានេះផងដែរ ចំពោះតម្លៃរបស់វាវិញ ត្រូវបានឲ្យដឹងថា គឺមានតម្លៃចំនួន ៣៤០០ដុល្លារ ហើយចំពោះលក្ខណៈសម្បត្ដិរបស់វា គឺបានភ្ជាប់មកជាមួយចំណុចទាក់ទាញធំៗជាច្រើនដែលមានដូចជា៖”កូនសោវៃឆ្លាត ឬហៅទូទៅថាជា Smart Key, អំពូលមុខក្រោយជាប្រភេទ LED, ហ្រ្វាំងថាស, ធុងសាំងចំណុះជាង ៥ លីត្រ និងមានឃ្លុកផ្ទុកសម្ភារះនានាក្រោមកែបបានយ៉ាងងាយស្រួល និងធំទូលាយផងដែរ។